បាល់ទាត់អន្តរជាតិ
Griezmann ប្រាប់ឈ្មោះប្រទេស 4 ដែលខ្លួនគិតថា នឹងឈ្នះពាន World Cup ឆ្នាំនេះ ខណៈដែលមិនមានក្រុមជម្រើសជាតិអង់គ្លេសឡើយ

ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann បានលើកឡើងថា វានឹងមានការលំបាកណាស់ សម្រាប់ប្រទេសបារាំងដែលជាប្រទេសរបស់ខ្លួន ក្នុងការការពារជើងឯក World Cup របស់ពួកគេ។ Griezmann ក៏បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួន អំពីប្រទេស 4 ដែលខ្លួនគិតថា អាចនឹងឈ្នះ World Cup លើកនេះផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រទេសទាំង 4 ដែល Antoine Griezmann បានជ្រើសរើស មិនមានឈ្មោះក្រុមជម្រើសជាតិអង់គ្លេសឡើយ ខណៈដែលអង់គ្លេសគឺជាប្រទេសដែលមានការប្រកួតប្រជែងដ៏លេចធ្លោរបំផុត ហើយពោរពេញដោយកីឡាករកំពូលៗជាច្រើនផងដែរ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង Antoine Griezmann ដែលបច្ចុប្បន្នកំពុងលេងនៅអេស្ប៉ាញជាមួយក្លឹប Atletico Madrid បានឈ្នះពាន World Cup កាលពីឆ្នាំ 2018 ដែលជាពានដ៏ធំបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយ GQ Spain ខ្សែប្រយុទ្ធ Antoine Griezmann បាននិយាយថា “ប្រេស៊ីល អាហ្សង់ទីន អេស្ប៉ាញ និងបារាំង គឺជាក្រុមដែលខ្លួនគិតថា នឹងអាចឈ្នះពាន World Cup ឆ្នាំនេះ”។
ទោះជាយ៉ាងណា Griezmann បានបន្ថែមថា អ្វីៗគ្រប់យ៉ាងតែងតែធ្វើឲ្យយើងភ្ញាក់ផ្អើល ហើយពិតជា មិនអាចទាយទុកមុនបានឡើយ។ វា គឺជាការប្រកួតប្រជែងដ៏លំបាកមួយ។ ក្នុងរយៈពេល 4 ឆ្នាំ ក្រុមនីមួយៗនឹងមានការផ្លាស់ប្ដូរច្រើន ហើយមិនត្រឹមតែកីឡាករប៉ុណ្ណោះទេ ប៉ុន្តែរបៀបលេងក៏ដូចគ្នាដែរ។
ប្រភព: The Sun
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ