បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍លើ Orkun Kokcu របស់ក្លឹប Feyenoord
ខ្សែបម្រើ Orkun Kokcu របស់ក្លឹប Feyenoord ត្រូវបានគេដឹងថា បានស្ថិតក្នុងបញ្ជីគោលដៅនៃការចង់បានរបស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្ដៅនេះ។ កន្លងមក កីឡាករវ័យ 22 ឆ្នាំរូបនេះ ធ្លាប់ត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការចូលរួមជាមួយក្លឹប Arsenal ប៉ុន្តែគ្រប់យ៉ាងមិនបានកើតឡើងឡើយ ហើយគាត់ក៏បន្តស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនដល់ពេលនេះ។
បច្ចុប្បន្ន Orkun Kokcu គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ Feyenoord ហើយកីឡាករសញ្ជាតិតួគីរូបនេះ រកបានគ្រាប់បាល់ 12 គ្រាប់ និង Assist 5 ដង ពីការបង្ហាញខ្លួន 44 ប្រកួត នៅរដូវកាលនេះ។ កីឡាករចាស់វស្សារូបនេះ បានចំណាយពេល 9 ឆ្នាំ ចុងក្រោយជាមួយ Feyenoord ចាប់តាំងពីចាកចេញពីឈុតយុវជនរបស់ Groningen ក្នុងឆ្នាំ 2014។
យោងទៅតាម Football Transfers បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេជឿថា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនដើម្បីទៅតាមដាន Orkun Kokcu ស្ទើរពេញមួយរដូវកាល ប៉ុន្តែពេលនេះ Liverpool ក៏មានទំនាក់ទំនងយ៉ាងខ្លាំង ដោយពួកគេចង់នាំយកខ្សែបម្រើរូបនេះមក Anfield ដែរ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះដែរបានបន្ថែមថា កីឡាករវ័យ 22 ឆ្នាំរូបនេះមិនមែនជាគោលដៅទី 1 របស់ហង្សក្រហមទេ ដោយពួកគេនឹងត្រូវចុះហត្ថលេខាលើខ្សែបម្រើឆ្នើមមួយរូបបានសម្រេចជាមុនសិន ទើបងាកមកពិចារណាផ្ទេរគាត់បន្តទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចង់ដោះដូរកីឡាករ 2 រូប ជាមួយ Joshua Zirkzee របស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ចង់ចុះដូរ Nkunku ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG