Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti កំពុង​ពិចារណា​ចង់​នាំ Richarlison មក​ទឹកអេស្ប៉ាញ

Published

on

ខ្សែប្រយុទ្ធ Richarlison របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​នៅ​ក្នុង​រ៉ាដា​របស់​គ្រូ​បង្វឹក​​ក្លឹប Real Madrid លោក Carlo Ancelotti។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ទើប​តែ​បាន​មក​ដល់ Tottenham Hotspur ដោយ​ផ្ទេរ​ពី Everton កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន​ប៉ុណ្ណោះ។

Richarlison បាន​សម្រេច​ចិត្ត​មក​ចូល​រួម​ជាមួយ​ក្លឹប​មាន់​ខ្នាយមាស ស្រប​ពេល​ដែល​គាត់​ទទួល​បាន​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​ក្លឹប​ធំៗ​ជាច្រើន។ ជា​ថ្មី​ម្ដង​ទៀត ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ក្រុម​របស់​លោក Carlo Ancelotti ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​គ្រោង​នឹង​ចរចា​ផ្ទេរ Richarlison នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ជីវិត​នៅ Tottenham Hotspur មិន​មែន​ជា​ជីវិត​ដែល​រីករាយ​សម្រាប់​កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ឡើយ ដោយ​គាត់​រក​គ្រាប់​បាល់​បាន​ត្រឹមតែ 3 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោង​ទៅ​តាម​របាយការណ៍​ពី Defensa Central បាន​អះអាង​ថា Richarlison នៅ​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​អតីត​គ្រូ​បង្វឹក​ចាស់​របស់​ខ្លួន​លោក Carlo Ancelotti ហើយ​គ្រូ​បង្វឹក​រូប​នេះ​នឹង​ប្រាប់​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ​គាត់ ក្នុង​តម្លៃ​ខ្ទង់ 60 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២