បាល់ទាត់អន្តរជាតិ
Kovacic នឹងចាកចេញពីតោខៀវ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ

យោងតាមរបាយការណ៍ពីអ្នកជំនាញបាល់ទាត់លោក Fabrizio Romano បានបញ្ជាក់ថា ខ្សែបម្រើ Mateo Kovacic របស់តោខៀវ Chelsea ប្រហែលជានឹងចាកចេញពីក្លឹបរបស់ខ្លួននៅរដូវក្តៅនេះ។ Chelsea នឹងលក់ Mateo Kovacic មុនកុងត្រារបស់គាត់ផុតកំណត់ ខណៈដែលកុងត្រារបស់កីឡាករសញ្ជាតិក្រូអាតរូបនេះ នឹងផុតកំណត់នៅឆ្នាំក្រោយ។
ក្រៅពីខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះ មានកីឡាករផ្សេងទៀតដែលគ្រោងនឹងចាកចេញពី Stamford Bridge ដូចគ្នា ដែលកីឡាករទាំងនោះមានដូចជា Aubameyang, Christian Pulisic, Hakim Ziyech, Edouard Mendy, Hudson-Odoi និង Loftus-Cheek។
យ៉ាងណាមិញ Mateo Kovacic ដែលជាខ្សែបម្រើឆ្នើមមួយរូបក្នុងពិភពបាល់ទាត់កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ហើយក៏មានក្លឹបកាំភ្លើងធំ Arsenal ផងដែរដែលចង់បានគាត់។ របាយការណ៍ចុងក្រោយមួយបានអះអាងថា លោក Pep Guardiola ក៏ចាប់អារម្មណ៍លើអតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះដែរ ប៉ុន្តែគាត់រងចាំការសម្រេចចិត្តរបស់ Ilkay Gundogan ដែលចង់ចាកចេញទៅ Barcelona ជាមុនសិន។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!