បាល់ទាត់អន្តរជាតិ
Lewandowski និយាយថា គាត់ពិតជាចង់លេងជាមួយ Messi

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski បានបង្ហាញថា ខ្លួនពិតជាចង់លេងជាមិត្តរួមក្រុមជាមួយតារាឆ្នើម Lionel Messi នៅ Barcelona នេះ ស្របពេលដែលមានរបាយការណ៍ជាច្រើនបានអះអាងថា កីឡាកររបស់ក្លឹប PSG រូបនេះនឹងត្រឡប់មកអតីតក្លឹបចាស់របស់ខ្លួនវិញនៅរដូវក្ដៅខាងមុខ។
ប្រសិនបើគ្រប់យ៉ាងកើតឡើងដូចពាក្យចចាមអារ៉ាមមែននោះ អ្នកគាំទ្រនឹងបានឃើញកីឡាករឆ្នើម 2 រូបលេងជាមួយគ្នា។ ដោយឡែកថ្មីៗនេះ Lewandowski បានប្រាប់ទៅកាន់ Meczyki អំពីរឿងរ៉ាវរបស់ Lionel Messi ថា៖ “ខ្ញុំចង់លេងជាមួយ Messi នៅទីនេះ គឺនៅ Barcelona ។… វាកាន់តែងាយស្រួលក្នុងការលេងជាមួយកីឡាករដែលយល់អំពីបាល់ទាត់យ៉ាងស៊ីជម្រៅដូចគាត់”។
ទាំង Messi និង Robert Lewandowski សុទ្ធតែបានឈានចូលដល់វ័យ 30 ឆ្នាំហើយ ប៉ុន្តែអ្នកទាំងពីរនៅតែបង្ហាញសញ្ញាវិជ្ជមាននៃការចង់ក្លាយជាដៃគូ និងជាមិត្តរួមក្រុមនឹងគ្នានៅ Camp Nou។ កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ផងដែរថា គាត់ចង់នាំ Messi ត្រឡប់មកវិញ ហើយអ្នកគាំទ្រជាច្រើនក៏កំពុងសាទរចំពោះរឿងនេះផងដែរ។
ប្រភព: Goal