បាល់ទាត់អន្តរជាតិ
Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន នឹងមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិចំនួនពីរក្នុងតំបន់អាស៊ី

តារាឆ្នើម Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់ នឹងធ្វើដំណើរមកកាន់ទ្វីបអាស៊ីរបស់យើង សម្រាប់ដំណើរទេសចរណ៍រដូវក្តៅនាខែក្រោយនេះ ហើយក្រុមម្ចាស់ជើងឯក FIFA World Cup 2022 មួយនេះ នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិពីរផងដែរក្នុងអំឡុងពេលនោះ។
ថ្ងៃនេះសហព័ន្ធបាល់ទាត់របស់អាហ្សង់ទីន បានប្រកាសអំពីការប្រកួតមិត្តភាពផ្លូវការណ៍ផងដែរ ដែលការប្រកួតលើកដំបូងនៅថ្ងៃទី 15 ខែមិថុនា ហើយការប្រកួតនឹងធ្វើឡើងនៅទីក្រុងប៉េកាំង ដែលជាការប្រកួតមិត្តភាពជាមួយនឹងអូស្ត្រាលី។ ការប្រកួតលើកទី 2 នឹងត្រូវរៀបចំឡើងនៅថ្ងៃទី 19 ខែមិថុនា ទល់នឹងក្រុមឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា។
យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាក្រុមជម្រើសជាអាហ្សង់ទីន ប្រកួតទល់នឹងអូស្ត្រាលី តែបែរជាធ្វើឡើងនៅក្នុងប្រទេសចិនទៅវិញ ប៉ុន្តែតាមពិតទៅវាមិនមែនចំឡែកទេ ព្រោះកន្លងមកយើងបានដឹងហើយថា ចិនជាប្រទេសមហាអំណាចមួយ ហើយពួកគេធ្លាប់បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ក្នុងអំឡុងពេលនៃយុទ្ធនាការដណ្ដើមពាន World Cup របស់អាហ្សង់ទីន ជាពិសេសពេលអាហ្សង់ទីនប្រកួតវគ្គផ្ដាច់ព្រ័តជាមួយបារាំង។
ប្រភព: Psgtalk
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega