បាល់ទាត់អន្តរជាតិ
Barcelona សុខចិត្តលះបង់ចោលកីឡាករឆ្នើមរបស់ខ្លួន 2 រូប ដើម្បីមានលទ្ធភាពនាំយក Messi ត្រឡប់មកវិញ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា នឹងលះបង់ចោលកីឡាករជម្រើសដំបូងរបស់ខ្លួន 2 នាក់ ដើម្បីអាចមានលទ្ធភាពនាំយកអតីតកាពីតែនក្រុមរបស់ខ្លួន Lionel Messi ត្រឡប់មកវិញ នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
យោងតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា ខ្សែការពារឆ្វេង Jordi Alba និង Raphinha ជាកីឡាករដែលក្លឹបត្រូវលក់ចេញនៅរដូវក្តៅនេះ ដើម្បីអាចឲ្យ Barcelona មានលក្ខណៈសម្បត្តិ និងប្រាក់ឈ្នួលគ្រប់គ្រាន់ សម្រាប់ការវិលត្រឡប់របស់តារាឆ្នើម Lionel Messi មក Camp Nou វិញ។
ទោះជាយ៉ាងណាក៏ដោយពេលនេះ Barcelona កំពុងស្ថិតក្នុងតំបន់នៃដែនកំណត់ផ្នែកហិរញ្ញវត្ថុរបស់ច្បាប់ La Liga ដោយខ្វះតែពីរបីលានទៀតប៉ុណ្ណោះ។ Jordi Alba និង Raphinha ត្រូវលក់ចេញនៅរដូវក្តៅនេះ ដើម្បីកុំឲ្យលើសពីដែនកំណត់នៃចំណូលចំណាយរបស់ក្លឹប។ ទន្ទឹមនឹងនេះដែរគ្រូបង្វឹករបស់ Barcelona លោក Xavi Hernandez នៅតែចាត់ទុក Alba និង Raphinha ជាកីឡាករសំខាន់ ប៉ុន្តែពួកគេដឹងថា ការបាត់បង់កីឡាករទាំងពីរមិនអាចប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមនោះឡើយ។
ប្រភព: Dailypost