Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Real Madrid ចង់​ចុះ​ហត្ថលេខា​លើ Marco Verratti នៅ​រដូវក្ដៅ​នេះ

Published

on

អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប Real Madrid លោក Carlo Ancelotti ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំយក​ខ្សែបម្រើ Marco Verratti របស់ Paris Saint-Germain មក​កាន់​ទឹកដី Santiago Bernabeu នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ ខ្សែបម្រើ​វ័យ 30 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចង់​ចាកចេញ​ពី​ទឹកដី​បារាំង​ផង​ដែរ។

Marco Verratti គឺ​ជា​កីឡាករ​សញ្ជាតិ​អ៊ីតាលី ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្លឹប​យក្ស​បារាំង PSG អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​បាន​ចាកចេញ​ពី​​ឈុត​យុវជន​របស់​ក្លឹប Pescara នៅ​រដូវ​ក្តៅ​ឆ្នាំ 2012។ គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​បង្ហាញ​ខ្លួន 414 ​ប្រកួត​មក​ហើយ សម្រាប់ PSG។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ថ្មីៗ​នេះ Marco Verratti បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​រិះគន់​តាម​រយៈ​ពាក្យ​សម្ដី និង​ការ​ប្រមាថ​ពី​អ្នក​គាំទ្រ​របស់​ក្លឹប PSG។ ទន្ទឹម​នឹង​នោះ​ដែរ យោង​ទៅតាម​របាយការណ៍​ពី L’Equipe បាន​អះអាង​ថា Marco Verratti ចង់​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​បន្ថែម​ថា គ្រូ​បង្វឹក​របស់ Real Madrid ចាប់​អារម្មណ៍​ក្នុង​ការ​ស្នើ​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ក៏​មាន​សញ្ជាតិ​អ៊ីតាលី​ដូច​គ្នា​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២