បាល់ទាត់អន្តរជាតិ
Arsenal ចង់បាន Gabriel Jesus ខណៈដែល Man City ត្រៀមលក់ខ្សែប្រយុទ្ធរូបនេះផងដែរ

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងចង់ធ្វើឲ្យមានការភ្ញាក់ផ្អើលមួយនៅរដូវក្តៅនេះ ជាមួយមួយនឹងការផ្ទេរខ្សែប្រយុទ្ធឆ្នើម Gabriel Jesus របស់ក្លឹបមេឃខៀវ Manchester City។
លោក Mikel Arteta នៅតែត្រូវការខ្សែប្រយុទ្ធដែលមានគុណភាព ក្នុងការមកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីល Gabriel Jesus គឺជាជម្រើសដំបូងបំផុតរបស់ខ្លួន នៅពេលទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញនាពេលខាងមុខ។
ក្រុមកាំភ្លើងធំ Arsenal បានអនុញ្ញាតឲ្យ Pierre-Emerick Aubameyang ទៅចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមឆ្នាំនេះ ដែលធ្វើឲ្យតំបន់ប្រយុទ្ធកាន់តែចុះខ្សោយ។
ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធបច្ចុប្បន្ន Alexandre Lacazette និង Eddie Nketiah ក៏អាចនឹងចាកចេញនៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។
ដោយឡែកសម្រាប់ក្លឹប Manchester City ពិតជាមិនត្រូវការប្រើប្រាស់ Gabriel Jesus បន្តទៀតឡើយ ព្រោះពួកគេនឹងនាំយកខ្សែប្រយុទ្ធឆ្នើម Erling Haaland ពីក្លឹប Borussia Dortmund នាពេលឆាប់ៗខាងមុខនេះ។
ប្រភព: The Sun
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona