បាល់ទាត់អន្តរជាតិ
Sevilla កំពុងពិចារណាក្នុងការចុះហត្ថលេខាលើ Lucas Moura
ក្លឹបអេស្ប៉ាញ Sevilla FC ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើចុះហត្ថលេខាសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur និងជាកីឡាករដែលគ្មានតម្លៃខ្លួន Lucas Moura ក្នុងពេលឆាប់ៗនេះ។ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ក្លឹបមាន់ខ្នាយមាសបានប្រកាសរួចហើយថា Lucas Moura នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះពេលដែលកុងត្រារបស់គាត់ផុតកំណត់។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានរស់នៅក្នុងទ្រនំជាមួយ Tottenham Hotspur អស់រយៈពេល 5 ឆ្នាំកន្លះមកហើយ គិតចាប់តាំងពីគាត់បានចាកចេញពី PSG ក្នុងឆ្នាំ 2018។ រដូវកាលនេះ គឺជារដូវកាលចុងក្រោយរបស់ Lucas Moura ប៉ុន្តែរបួសសរសៃពួរ បានធ្វើឲ្យគាត់បង្ហាញខ្លួនត្រឹមតែ 18 ប្រកួតប៉ុណ្ណោះ ដោយមិនបានស៊ុតបញ្ចូលទី រឺ Assist អ្វីឡើយ។
ជាមួយនឹងវត្តមានរបស់ Dejan Kulusevski, Richarlison, Arnaut Danjuma និង Son Heung-min បានធ្វើឲ្យ Lucas Moura លែងក្លាយជាកីឡាករសំខាន់របស់ក្លឹប ហើយត្រូវបង្ខំចិត្តចាកចេញនៅរដូវកាលនេះតែម្ដង។ ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ពី Estadio Deportivo បានឲ្យដឹងថា ក្លឹប Sevilla មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើការផ្ទេរដោយគ្មានតម្លៃខ្លួនជាមួយ Lucas Moura។ ដូច្នេះខ្សែប្រយុទ្ធរូបនេះ កំពុងមានភាគរយខ្ពស់ក្នុងការធ្វើដំណើរទៅកាន់ការប្រកួតប្រជែងថ្មីក្នុងទឹកដីអេស្ប៉ាញរដូវកាលក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ5 days ago
Liverpool កំពុងត្រៀមសំណើរ 40 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Barcelona