បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះដ៏អស្ចារ្យឲ្យ Al-Nassr នៅក្នុងការប្រកួត Saudi Pro League

តារាឆ្នើម Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យមួយគ្រាប់ពីក្រៅប្រអប់គ្រោះថ្នាក់ ដើម្បីជួយ Al-Nassr ឲ្យវាយបកយកឈ្នះក្រុមភ្ញៀវ Al Shabab ក្នុងលទ្ធផល 2-3។ ជ័យជម្នះនេះដែរ គឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ក្រុមរបស់គាត់ ក្នុងការតាមប្រជែងពាន Saudi Pro League ជាមួយក្រុមកំពូលតារាង Al-Ittihad។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo នេះ ជាគ្រាប់បាល់ទី 14 របស់គាត់នៅក្នុង Saudi Pro League។ យ៉ាងណាមិញនៅក្នុងការប្រកួតនោះ ក្នុង 40 នាទីដំបូង Al Shabab បានស៊ុតបញ្ចូលទីនាំមុខមុន 2 គ្រាប់ ដោយខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Cristian Guanca។ ទោះជាយ៉ាងណាក៏ដោយ Al-Nassr បានរកគ្រាប់បាល់តាមស្មើវិញ ហើយនៅនាទីទី 59 Cristiano Ronaldo បានស៊ុតគ្រាប់ទីបីដែលជាគ្រាប់ឈ្នះតែម្ដង។
ទស្សនាវីដេអូនៃការប្រកួតរបស់ Cristiano Ronaldo ខាងក្រោមនេះ។
ប្រភព: Sportsbrief