បាល់ទាត់អន្តរជាតិ
Antonio Conte មិននាំយក Eriksen មកវិញ ដូចពាក្យចចាមអារ៉ាមឡើយ

ខ្សែបម្រើប្រយុទ្ធ Christian Eriksen ទំនងជាអាចនឹងចាកចេញពីក្លឹបបច្ចុប្បន្ន Brentford នៅរដូវកាលក្រោយ ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គាត់នឹងត្រឡប់មកចូលរួមជាមួយក្លឹបចាស់ Tottenham Hotspur វិញ។
វត្តមានរបស់ Christian Eriksen បានធ្វើឲ្យ Brentford មានលទ្ធផលគាប់ប្រសើរជាងមុនយ៉ាងច្រើន។ ក្នុងការបង្ហាញខ្លួន 6 ប្រកួតនៅរដូវកាលនេះ Christian Eriksen ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង។
ទោះជាយ៉ាងណា មានហេតុផលដ៏សមស្របមួយបានលើកឡើងថា លោក Antonio Conte នឹងមិននាំយក Christian Eriksen មកធ្វើជាកូនក្រុមរបស់ខ្លួននៅ Tottenham Hotspur ឡើយ។ ហេតុអ្វី?
ថ្វីត្បិតតែ Christian Eriksen លេងបានយ៉ាងល្អនៅ Brentford ប៉ុន្តែបើប្រៀបធៀបទៅនឹង Harry Kane, Son Heung-min និង Dejan Kulusevski គឺ Eriksen នៅតែមានគុណភាពនៃការលេងចាញ់ពួកគេ។ ទម្រង់លេង 3-4-3 របស់លោក Antonio Conte ប្រហែលជាមិនមានកន្លែងទំនេរសម្រាប់ Eriksen ឡើយ ហើយប្រសិនបើ Christian Eriksen សប្បាយចិត្តនឹងនៅ Brentford នោះគាត់អាចនឹងបន្តកុងត្រាថ្មីបន្ថែមទៀត។
ប្រភព: Goal