Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ត្រៀម​ដាក់​សំណើរ​ផ្ទេរ De Jong និង Ronald Araujo

Published

on

ក្លឹប​បិសាចក្រហម Manchester United នឹង​ព្យាយាម​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម​ពីរ​រូប​របស់​ក្លឹប​អ្នក​មាន​បុណ្យ FC Barcelona គឺ​កីឡាករ Frenkie de Jong និង Ronald Araujo នៅ​រដូវ​ក្តៅនេះ (​បើ​យោងតាម​របាយការណ៍​ពី El Pais)។ គេ​បាន​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បិសាចក្រហម​ត្រៀម​ចាយលុយ​រហូត​ដល់ 500 លានអឺរ៉ូ ដើម្បី​រុះរើ​ក្រុម និង​នាំ​យក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត។

យ៉ាង​ណា​មិញ បិសាច​ក្រហម Manchester United បាន​ទម្លាក់ Barcelona ចេញ​ពី Europa League កាល​ពី​​ខែ​កុម្ភៈ​កន្លង​ទៅ ប៉ុន្តែ​ពួក​គេ​មិន​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​នេះ​ឡើយ​ដោយ​ចាញ់ Sevilla នៅ​វគ្គ 8 ក្រុម​ចុង​ក្រោយ។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ទម្រង់​លេង​របស់​ពួក​គេ​នៅ​មាន​កម្រិត ហើយ​ត្រូវ​ការ​ពង្រឹង​បន្ថែម​ទៀត​ជា​ចាំ​បាច់ សម្រាប់​ត្រៀម​ឡើង​វិញ​នូវ​ការ​ប្រកួត​ប្រជែង​រដូវកាល​ក្រោយ។

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ Forbes បាន​អះអាង​ថា បិសាចក្រហម​នឹង​ព្យាយាម​ដាក់​សំណើរ​ផ្ទេរ Frenkie de Jong និង Ronald Araujo របស់ Barcelona។ យ៉ាង​ណា​មិញ Ronald Araujo បច្ចុប្បន្ន​បាន​ក្លាយ​ជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​មួយ​រូប​ទៅ​ហើយ​ក្នុង​ពិភព​បាល់​ទាត់ និង​ជា​ខ្នង​បង្អែក​ដ៏​សំខាន់​របស់​​លោក Xavi Hernandez។ Barcelona បាន​ចុះហត្ថលេខា​លើ​ខ្សែ​ការពារ​រូប​នេះ​ក្នុង​តម្លៃ​ត្រឹមតែ 4.7 លានអឺរ៉ូ ប៉ុណ្ណោះ​ពី Boston River ក្នុង​ឆ្នាំ 2019។

សម្រាប់ Frenkie de Jong កន្លង​មក​យើង​បាន​ដឹង​ថា Manchester United ធ្លាប់​បាន​ដាក់​សំណើរ 85 លានអឺរ៉ូ ដើម្បី​យក​គាត់​ពី Barcelona ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​បដិសេធ​មិន​ផ្ទេរ​ទៅ​អង់គ្លេស ដោយ​ចង់​លេង​នៅ UEFA Champions League។ យ៉ាង​ណា​រដូវកាល​ក្រោយ​នេះ Manchester United នឹង​មាន​កៅអី​លេង​ពាន UCL វិញ​ហើយ ដូច្នេះ​ពួក​គេ​នឹង​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ល្បួង​យក De Jong ហើយ​បិសាចក្រហម​នឹង​មាន​លក្ខខ័ណ្ឌ​គ្រប់គ្រាន់​តាម​ដែល​កីឡាករ​រូប​នេះ​ចង់​បាន។

ប្រភព: Forbes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២