បាល់ទាត់អន្តរជាតិ
AC Milan ត្រៀមនាំយក Chukwueze ទៅទឹកដីអ៊ីតាលី នៅរដូវក្ដៅនេះ

ក្លឹប AC Milan កំពុងពិចារណាលើការផ្ទេរមួយនារដូវក្តៅនេះ សម្រាប់ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Villarreal គឺកីឡាករ Samuel Chukwueze។ កីឡាករដែលឡើងជើងខ្លាំងរូបនេះ បច្ចុប្បន្នក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងរ៉ាដារបស់ Real Madrid, Aston Villa និង Newcastle United ផងដែរ។
យោងតាមរបាយការណ៍ពី Calcio Style បានឲ្យដឹងថា ក្លឹប AC Milan កំពុងសម្លឹងមើលកីឡាករជាច្រើន ដើម្បីនាំយកមកលេងតំណែងស្លាបស្តាំ ប៉ុន្តែពួកគេបានចាត់ទុកកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ជាគោលដៅផ្ទេរដ៏សំខាន់ និងជាជម្រើសដំបូងបំផុតនាចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករដែលទើបនឹងឈានចូលដល់វ័យ 24 ឆ្នាំរូបនេះ មានតម្លៃផ្ទេរ 20 លានអឺរ៉ូ ខណៈដែលគាត់នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ Villarreal កំពុងមានបំណងក្នុងការលក់ Chukwueze ចេញនៅរដូវក្ដៅនេះដែរ ព្រោះពួកគេដឹងថា ការលក់គាត់ពេលនេះជារឿងល្អបំផុត ដែលប្រសើរជាជាងទុក Chukwueze ឲ្យផុតកុងត្រា និងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ