បាល់ទាត់អន្តរជាតិ
Umtiti ត្រៀមត្រឡប់ទៅកាន់អតីតក្លឹបចាស់របស់ខ្លួនវិញ

ខ្សែការពារកណ្ដាល Samuel Umtiti ប្រហែលជាជិតនឹងនិយាយពាក្យលាជាចុងក្រោយដល់អ្នកគាំទ្ររបស់ Barcelona ហើយ បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏ល្អជាមួយនឹងការខ្ចីជើងទៅក្លឹប Lecce នៅ Serie A។ កីឡាករសញ្ជាតិបារាំងរូបនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាកចេញពីក្លឹបយក្សកាតាឡាន់ ដើម្បីត្រឡប់ទៅអតីតក្លឹបចាស់ Olympique Lyon ដែលស្ថិតក្នុងទឹកដីកំណើតរបស់ខ្លួនវិញ។
Samuel Umtiti ផ្ទាល់បានសារភាពថា Olympique Lyon ជាគោលដៅបន្ទាប់របស់គាត់ ហើយគាត់កំពុងនិយាយអំពីរឿងនេះជាមួយ Lacazette ដែលជាខ្សែប្រយុទ្ធនៅទីនោះ។ តាមពិតទៅ Umtiti ចង់ត្រឡប់ទៅ Lyon វិញតាំងពីរដូវក្តៅឆ្នាំមុនម្ល៉េះ តែលក្ខខណ្ឌហិរញ្ញវត្ថុ ត្រូវបង្ខំចិត្តឲ្យគាត់ខ្ចីជើងបណ្ដោះអាសន្នទៅ Lecce។
ខ្សែការពារកណ្តាលរូបនេះក៏បាននិយាយផងដែរថា គាត់បានធ្វើរឿងដ៏ត្រឹមត្រូវ ក្នុងការមកលេងជាមួយ Lecce ជាក្លឹបដែលមានគុណចំពោះគាត់ ព្រោះបានផ្ដល់ឱកាសឲ្យគាត់មានទម្រង់លេងល្អឡើងវិញ។ ដោយឡែកនៅចុងបញ្ចប់នៃរដូវកាលនេះ ច្រកផ្លូវរបស់ Olympique Lyon នឹងបើកចាំទទួល Umtiti ខណៈដែលបច្ចុប្បន្នក្លឹបយក្សបារាំងមួយនេះមានទម្រង់លេងមិនសូវល្អប៉ុន្មានឡើយ ដោយពួកគេឈរក្នុងចំណាត់លេខ 7 ក្នុងក្របខណ្ឌ Ligue 1 ហើយត្រូវការពង្រឹងបន្ថែមជាចាំបាច់នៅតំបន់ការពារ។
ប្រភព: Sport ES
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ