បាល់ទាត់អន្តរជាតិ
Lampard ថា តោខៀវ Chelsea ត្រូវការពេលវេលាយូរអង្វែង ដើម្បីកសាងក្រុមឡើងវិញ
គ្រូបង្វឹកបណ្ដោះអាសន្នលោក Frank Lampard បានបញ្ចេញមតិយល់ឃើញផ្ទាល់ខ្លួនរបស់លោកថា ក្លឹបតោខៀវ Chelsea អាចនឹងចំណាយពេលវេលាយូរ ដើម្បីអាចវិលត្រឡប់ទៅរកភាពរុងរឿងរបស់ខ្លួនដូចពីអតីតកាលវិញបាន។ ជាមួយនឹងទម្រង់លេងធ្លាក់ចុះនៅរដូវកាលនេះ Chelsea កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 12 ក្នុងតារាង Premier League ហើយនៅរដូវកាលក្រោយពួកគេនឹងមិនមានឱកាសក្នុងការប្រជែងបានធំៗអ្វីឡើយ ក្រៅពីពានលីគកំពូល។
យើងបានដឹងហើយថា ពីរឆ្នាំក្រោយពីការឈ្នះពាន UEFA Champions League តោខៀវ Chelsea បានដំក្បាលចុះតែម្ដង រហូតក្លាយជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងនៃក្របខ័ណ្ឌ Premier League រដូវកាលនេះ។ ក្លឹបដែលធ្លាប់តែរុងរឿងមួយនេះបានព្យាយាមផ្លាស់ប្ដូរគ្រូបង្វឹក និងនាំចូលនូវកីឡាករចំណូលថ្មីជាច្រើន ប៉ុន្តែអ្វីៗមិនបានប្រសើរឡើងឡើយ។
បច្ចុប្បន្ន Frank Lampard គឺជាគ្រូបង្វឹករបស់ក្លឹប ប៉ុន្តែគាត់នឹងចប់ភារកិច្ចនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នៅរដូវកាលក្រោយ Chelsea នឹងចាប់ផ្ដើមជាមួយនឹងការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Mauricio Pochettino ដែលអ្នកគាំទ្រជាច្រើនរំពឹងថា អតីតគ្រូបង្វឹករបស់ក្លឹប PSG រូបនេះនឹងជួយតោខៀវឲ្យប្រសើរឡើង។ យ៉ាងណាមិញ Frank Lampard បានយល់ឃើញថា តោខៀវ Chelsea ពិតជាអាចរុងរឿងឡើងវិញបាន ប៉ុន្តែត្រូវការពេលវេលាជាច្រើនដើម្បីរៀបចំក្រុមឲ្យល្អមកវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ