បាល់ទាត់អន្តរជាតិ
Salah ប្រាប់ថា ខ្លួនខូចចិត្តខ្លាំង ដែលមិនបានលេង UCL រដូវកាលក្រោយ

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah បាននិយាយថា គាត់ខូចចិត្ត ដែលក្រុមរបស់ខ្លួនមិនមានកៅអីលេងក្នុងពាន UEFA Champions League នៅរដូវកាលក្រោយ។ ជាការពិតណាស់ ហង្សក្រហមនឹងមានកៅអីត្រឹមតែលេងពាន Europa League នោះឡើយ នៅរដូវកាលក្រោយ បន្ទាប់ពី Manchester United បានយកឈ្នះ Chelsea 4-1 កាលពីរំលងអាធ្រាតយប់មិញនេះ ដើម្បីដណ្ដើមតំណែងជាក្រុមកំពូលតារាងទាំង 4 របស់ Premier League។
ភ្លាមៗបន្ទាប់ពីច្បាស់ការណ៍ទាក់ទងនឹងកៅអីលេងពាន UCL ខ្សែប្រយុទ្ធ Mohamed Salah បានសរសេរសារមួយឃ្លាថា “ខ្ញុំខូចចិត្តខ្លាំងណាស់។ មិនមានហេតុផងអ្វី ដើម្បីលាក់បាំងពីរឿងនេះទេ។ យើងមានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីអាចឈានដល់ការប្រកួត UEFA Champions League នៅឆ្នាំក្រោយ តែយើងបានបរាជ័យ”…។
នៅសល់មួយប្រកួតចុងក្រោយទៀតសម្រាប់ហង្សក្រហម Liverpool ដែលត្រូវប៉ះ Southampton ប៉ុន្តែវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះបេក្ខភាពដែលមានកៅអីលេង UCL បានរកឃើញហើយ ដែលក្រុមទាំងនោះមាន Manchester United, Manchester City, Arsenal និង Newcastle United។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega