បាល់ទាត់អន្តរជាតិ
ឈ្នះ រឺស្មើ មួយប្រកួតទៀត PSG នឹងក្លាយជាម្ចាស់ពាន Ligue 1

ការប្រកួតក្របខណ្ឌ Ligue 1 របស់បារាំង បានវិលត្រលប់មកវិញហើយ នៅចុងសប្តាហ៍នេះ ខណៈដែល Strasbourg នឹងត្រូវប៉ះជាមួយ PSG។ ជាមួយនឹងការប្រកួតចំនួន 2 ដែលនៅសល់មុននឹងបិទ Ligue 1 ឆ្នាំនេះ Paris Saint-Germain មាន 6 ពិន្ទុដាច់ពីគូប្រជែង Lens។
យ៉ាងណាមិញក្លឹបយក្សបារាំង PSG អាចនឹងក្លាយជាម្ចាស់ជើងឯកលីគនៅប្រកួតថ្ងៃអាទិត្យនេះ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវរង់ចាំរហូតដល់ប្រកួតបន្ទាប់។ PSG ត្រូវការឈ្នះ រឺស្មើ នៅក្នុងប្រកួតជាមួយ Strasbourg ដើម្បីមានពិន្ទុពីលើក្រុមលេខពីរ 7 ពិន្ទុ រឺ 9 ពិន្ទុ។
ក្រុមរបស់លោក Christophe Galtier មានភាគរយខ្ពស់បំផុតក្នុងការយកឈ្នះ Strasbourg ដែលជាក្រុមមិនសូវខ្លាំងប៉ុន្មានឡើយ ដោយគេជាក្រុមឈរក្នុងចំណាត់ថ្នាក់ទី 17 នៃតារាង Ligue 1។ ដូចនេះហើយ PSG កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រងតំណែងជាក្លឹបម្ចាស់ជើងឯកនៅរដូវកាលនេះ។
ប្រភព: Besoccer
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega