បាល់ទាត់អន្តរជាតិ
Barcelona អញ្ជើញ Messi ឲ្យចូលរួមកម្មវិធីលាគ្នារបស់ Busquets និង Jordi Alba

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានអញ្ជើញ Lionel Messi សម្រាប់ការចូលរួមក្នុងពិធីលាគ្នាមួយ ដែលជាការចាកចេញរបស់កីឡាករឆ្នើមពីររូបគឺ Sergio Busquets និង Jordi Alba។ យោងតាម Catalunya Radio បានរាយការណ៍ថា ពិធីពិសេសមួយត្រូវបានគ្រោងធ្វើឡើងសម្រាប់ Busquets នៅថ្ងៃពុធ និង Jordi Alba នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ ដែលជាពិធីនៃការលាចេញរបស់កីឡាករចាស់វស្សាទាំងពីរនេះ។
ទន្ទឹមនឹងនេះដែរ ថ្វីត្បិតតែបច្ចុប្បន្ន Messi មិនមែនជាកីឡាកររបស់ក្លឹបយក្សកាតាឡាន់ ប៉ុន្តែត្រូវបានគេអញ្ជើញដោយសារតែគាត់មានភាពស្និទ្ធស្នាលលើសពីមិត្តរួមក្រុមធម្មតាទាំងជាមួយ Sergio Busquets និង Jordi Alba ក្ដី។ មានការអះអាងខ្លះថា អ្នកទាំងបីអាចនឹងលេងជាមិត្តរួមក្រុមនឹងគ្នាម្ដងទៀត ដែលជាការជួបជុំគ្នានៅក្នុងទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតរដូវកាលក្រោយ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា Lionel Messi នឹងអាចចូលរួមក្នុងពិធីនេះបាន រឺយ៉ាងណានោះទេ ខណៈដែលក្លឹប PSG នៅមានការប្រកួតមុនបិទរដូវកាលនៅ Ligue 1 ដោយប្រកួតជាមួយ Strasbourg នៅថ្ងៃសៅរ៍សប្ដាហ៍នេះ និងប្រកួតមួយទៀតនៅថ្ងៃទី 3 ខែក្រោយទល់នឹង Clermont។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi