បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមលក់ Martial ទៅឲ្យ Juventus

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងបង្ហាញចំណាប់អារម្មណ៍ដោយបើកចំហរក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ។ កាលពីដើមរដូវកាល ខ្សែប្រយុទ្ធរូបនេះបានខ្ចីជើងទៅ Sevilla ប៉ុន្តែត្រូវត្រឡប់មក Old Trafford វិញ នៅពេលលក្ខខណ្ឌខ្ចីជើងត្រូវបានចប់។
អតីតកីឡាករឆ្នើមរបស់ក្លឹប Monaco រូបនេះ នៅតែមានទម្រង់លេងល្អ ប៉ុន្តែគាត់ត្រូវបានញាំញីដោយរបួស និងបានចំណាយពេលភាគច្រើននៅក្រៅទីលានដើម្បីព្យាបាលរបួសខ្នង របួសសរសៃពួរ បូករួមទាំងបញ្ហាត្រគាកផងដែរ។ បច្ចុប្បន្នគាត់នៅមានកុងត្រាជាមួយក្លឹបបិសាចក្រហម Manchester United រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។
គេបានដឹងថាលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបានអស់ការអត់ធ្មត់ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះហើយ ដោយសាររបួសរបស់គាត់កើតឡើងញឹកញាប់ពេក។ ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus ត្រៀមដាក់សំណើរដើម្បីចុះហត្ថលេខាលើ Martial ហើយនេះគឺជាឱកាសមួយដ៏ល្អ និងផ្ដល់ផលចំណេញដល់បិសាចក្រហម។ យ៉ាងណាមិញ Juventus ចង់បានខ្សែប្រយុទ្ធរូបនេះដើម្បីមកជំនួស Dusan Vlahovic ដែលអាចនឹងចាកចេញនៅពេលឆាប់ៗខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល