បាល់ទាត់អន្តរជាតិ
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ

យ៉ាងហោចណាស់គេបានរកឃើញប្រទេសសរុបចំនួន 8 ដែលបានឆ្លងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត FIFA World Cup U-20 ឆ្នាំ 2023 ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីន។ អ៊ូបេគីស្ថាន និងអេក្វាឌ័រ គឺជាក្រុមចុងក្រោយបំផុតចំនួន 2 ដែលកក់កៅអីឡើងទៅកាន់វគ្គបន្ទាប់។ អេក្វាឌ័របានយកឈ្នះហ្វីជី 9-0 ក្នុងការប្រកួតចុងក្រោយនៃពូល B ខណៈដែលអ៊ូបេគីស្ថានបានយកឈ្នះក្វាតេម៉ាឡា 2-0 ក្នុងការប្រកួតចុងក្រោយក្នុងពូល A។
ដោយឡែកកាលពីម្សិលមិញនេះ ម្ចាស់ផ្ទះអាហ្សង់ទីនបានយកឈ្នះនូវែលសេឡង់ 5-0 ហើយសហរដ្ឋអាមេរិកបានយកឈ្នះស្លូវ៉ាគី 2-0។ បន្ទាប់ពីលទ្ធផលនៃការប្រកួតវគ្គចែកពូលនោះ អេក្វាឌ័របានឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយដោយមាន 6 ពិន្ទុពីការប្រកួតចំនួន 3 ខណៈដែល អ៊ូបេគីស្ថាន ក៏ឡើងទៅដូចគ្នាដោយមាន 4 ពិន្ទុ ពីការប្រកួតចំនួន 3 ដូចគ្នា។
ក្រុមជម្រើសជាតិទាំងពីរនេះក៏នឹងដឹកដៃគ្នាជាមួយ អាហ្សង់ទីន អង់គ្លេស នីហ្សេរីយ៉ា កូឡុំប៊ី សហរដ្ឋអាមេរិក និងហ្គាំប៊ី ដែលត្រូវឡើងទៅវគ្គ 16 ក្រុមចុងក្រោយដែរ។ ការប្រកួតក្នុងពូលចុងក្រោយ ដែលនៅសល់នឹងធ្វើឡើងនៅថ្ងៃនេះ និងថ្ងៃស្អែក ហើយការប្រកួតវគ្គ 16 ក្រុម នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ប្រភព: Dailypost NG