បាល់ទាត់អន្តរជាតិ
ក្លឹបកាំភ្លើងធំ Arsenal បំបាក់បិសាចក្រហម Manchester United 3-1 ធ្វើឲ្យមានភាគរយកាន់តែខ្ពស់សម្រាប់លេង UCL ឆ្នាំក្រោយ

នៅមុននេះបន្តិច គឺជាការប្រកួតរបស់ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបបិសាចក្រហម Manchester United ដែលជាការប្រកួតដ៏សំខាន់មួយរវាងក្រុមទាំងពីរ ខណៈដែល Arsenal កំពុងប្រជែងយក Top 4 ហើយបិសាចក្រហម Manchester United កំពុងព្យាយាមបន្តក្ដីសង្ឃឹមក្នុងការយក Top 4 ដែរ។
ជាលទ្ធផលក្លឹបបិសាចក្រហម Manchester United ត្រូវបានក្រុមម្ចាស់ផ្ទះ Arsenal បំបាក់ក្នុងលទ្ធផល 3 ទល់នឹង 1 ដែលធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ 4 បណ្ដោះអាសន្ន ហើយក្លឹប Manchester United បន្តឈរនៅលេខរៀងទី 6 នៃក្របខណ្ឌ Premier League។
មកទល់នឹងពេលនេះ ក្លឹបបិសាចក្រហម Manchester United ហាក់ដូចជាបាត់បង់ឱកាសស្ទើរតែទាំងស្រុងទៅហើយ សម្រាប់ក្ដីសង្ឃឹមក្នុងការលេងនៅក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។
បីគ្រាប់របស់ក្លឹបកាំភ្លើងធំ Arsenal ស៊ុតបញ្ចូលទីដោយខ្សែការពារស្លាប Nuno Tavares នៅនាទីទី 3, Bukayo Saka នៅនាទីទី 32 ដែលជាបាល់ប៉េណាល់ទី ដោយការបង្កកំហុសពីខ្សែការពារ Alex Telles។ មួយគ្រាប់ទៀត គឺជាការស៊ុតបាល់ពីចម្ងាយដ៏ល្អរបស់ខ្សែបម្រើ Granit Xhaka នៅនាទីទី 70។
យ៉ាងណាមិញ មួយគ្រាប់របស់ក្លឹបបិសាចក្រហម Manchester United គឺជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី 34។ ហើយនៅនាទីទី 56 ក្លឹបបិសាចក្រហមមានឱកាសក្នុងការតាមស្នើផងដែរ តាមរយៈបាល់ប៉េណាល់ទី ប៉ុន្តែ Bruno Fernandes ស៊ុតបុកបង្គោលទីចេញក្រៅ។
ពេញម៉ោងនៃការប្រកួត ក្រុមទាំងពីរ មានស្ថិតិនៃការស៊ុត និងការគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា តែ Arsenal ធ្វើបានល្អជាង និងអាចយកឈ្នះលើក្រុមបិសាចក្រហម Manchester United។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega