បាល់ទាត់អន្តរជាតិ
ក្លឹប Al Nassr របស់ Cristiano Ronaldo បានបរាជ័យក្នុងការឈ្នះពាន Saudi Pro League នៅរដូវកាលនេះ

ក្លឹប Al Nassr របស់ Cristiano Ronaldo បានខកខានការលើកពានលីគកំពូលរបស់អារ៉ាប់ Saudi Pro League នៅរដូវកាលនេះ បន្ទាប់ពីការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ ពួកគេបានត្រឹមស្មើ 1-1 ទល់នឹង Al Ettifaq ខណៈដែល Al Ittihad បានយកឈ្នះ Al Feiha 3-0 ដែលមានពិន្ទុគ្រប់គ្រាន់ក្នុងការគ្រងតំណែងជើងឯក Saudi Pro League។
យ៉ាងណាមិញ Al Nassr នៅសល់មួយប្រកួតទៀត មុនបិទបញ្ចប់រដូវកាលនេះដែលត្រូវតទល់នឹង Al Fateh ប៉ុន្តែពួកគេមិនអាចតាមទាន់ពិន្ទុរបស់ Al Ittihad ឡើយ បើទោះបីជាឈ្នះការប្រកួតនោះហើយទទួលបាន 3 ពិន្ទុថែមទៀតក៏ដោយ។ ដោយឡែករដូវកាលនេះ ជារដូវកាលដំបូងរបស់ Cristiano Ronaldo នៅលីគអារ៉ាប៊ីសាអូឌីត ប៉ុន្តែវាមិនមែនជារឿងរីករាយសម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះឡើយ។
បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាឆ្នាំមុន Cristiano Ronaldo បានចូលរួមជាមួយ Al Nassr។ គិតមកទល់នឹងពេលនេះ គាត់ស៊ុតបញ្ចូលទីបាន 14 គ្រាប់ ក្នុងការប្រកួតលីគចំនួន 16 ប្រកួត ហើយក៏ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី 5 ក្នុងរដូវកាលនេះផងដែរ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល