បាល់ទាត់អន្តរជាតិ
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 11 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ក្លឹបយក្សបារាំង Paris Saint-Germain បានគ្រងតំណែងជើងឯក Ligue 1 ជាលើកទី 11 ក្នុងប្រវត្តិសាស្ត្រនៃក្លឹបរបស់ពួកគេហើយកាលពីរំលងអាធ្រាតយប់មិញនេះ បន្ទាប់ពីចប់ការប្រកួត 1-1 ជាមួយក្លឹបម្ចាស់ផ្ទះ Strasbourg។ កីឡាករឆ្នើម Lionel Messi គឺជាម្ចាស់គ្រាប់បាល់មួយគ្រាប់របស់ PSG និងជាគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតនោះផងដែរ។
ទន្ទឹមនឹងភាពជោគជ័យរបស់ក្លឹបក្នុងការគ្រងតំណែងជើងឯកលីគនោះ ខ្សែប្រយុទ្ធ Kylian Mbappe កំពុងត្រៀមឈ្នះពាន ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Ligue 1 ហើយ Lionel Messi បានក្លាយជាកីឡាករដែលឈ្នះពានច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ស្មើជាមួយ Dani Alves ដែលមានចំនួនសរុប 43 ពាន។
ក្រៅពីការឈ្នះពានច្រើនជាងគេផងដែរនោះ Messi ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រលីកធំៗទាំង 5 នៅតំបន់អឺរ៉ុប ជាមួយនឹងគ្រាប់បាល់សរុបចំនួន 496 គ្រាប់ ក្នុងអាជីពបាល់ទាត់របស់ខ្លួន។ យ៉ាងណា Lionel Messi ត្រូវបានគេដឹងថា ត្រៀមនឹងចាកចេញពី Paris Saint-Germain នៅសប្តាហ៍ក្រោយនេះហើយ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ1 day ago
David Beckham បង្ហាញអារម្មណ៍សោកស្ដាយ ជាមួយនឹងទម្រង់លេងបច្ចុប្បន្នរបស់ Man United