Connect with us

បាល់ទាត់អន្តរជាតិ

វីរបុរស​របស់​បិសាចក្រហម Roy Keane ផ្ដល់​យោបល់​ឲ្យ​ក្លឹប​លក់ David de Gea

Published

on

អតីត​វីរបុរស​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Roy Keane បាន​ជំរុញ​ឲ្យ​ក្លឹប​លក់​អ្នក​ចាំទី David de Gea នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា Keane បាន​លើក​ហេតុផល​ដោយ​និយាយ​ថា De Gea បាន​កសាង​នូវ​កំហុស​ច្រើន​ពេក​ណាស់ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ Manchester United។

Roy Keane បាន​និយាយ​បែប​នេះ​នៅ​ក្រោយ​ពេល​នៃ​ការ​ប្រកួត​ដែល Manchester United បាន​យក​ឈ្នះ Fulham 2-1 នៅ Old Trafford ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​មុន​បិទ​រដូវកាល​នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ គាត់​បាន​ប្រាប់ Sky Sports ថា៖ “Manchester United ត្រូវ​តែ​ពង្រឹង​តំបន់​ការពារ​​ឲ្យ​ប្រសើរ​ជាង​ឆ្នាំ​មុន ព្រោះ​វា​ពិត​ខ្សោយ​ខ្លាំង​ណាស់។… ខ្ញុំ​នឹង​ជម្រុញ​ឲ្យ​លក់​គាត់​ចេញ​ឲ្យ​បាន​ឆាប់។ គាត់​ (David de Gea) មិន​មែន​សម្រាប់​ខ្ញុំ​ទេ គាត់​នឹង​មិន​អាច​ជួយ Manchester United ឲ្យ​ឈ្នះពាន​បាន​ឡើយ”។

យ៉ាង​ណា​មិញ David de Gea នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​បិសាចក្រហម​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ។ គេ​បាន​ដឹង​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ កំពុង​ចរចា​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​របស់​គាត់ ហើយ​ប្រសិន​បើ​ការ​ចរចា​នោះ​មិន​អាច​ត្រូវ​រូវ​គ្នា​បាន​ទេ គាត់​នឹង​ត្រូវ​ចាកចេញ​ពី Old Trafford ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២