បាល់ទាត់អន្តរជាតិ
Liverpool ដាក់សំណើរផ្ទេរ Jules Kounde របស់ Barcelona

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើរទិញយកខ្សែការពារ Jules Kounde របស់ Barcelona។ អតីតកីឡាកររបស់ Sevilla រូបនេះ បច្ចុប្បន្នហាក់បីដូចជាកំពុងមានចិត្តចង់ចាកចេញពីក្លឹបយក្សកាតាឡាន់ និងត្រូវបានគេដឹងថា គាត់មិនពេញចិត្តក្នុងការលេងក្នុងតំណែងជាខ្សែការពារស្ដាំ។
ដំបូងឡើយ Jules Kounde ស្ទើរតែបានចូលរួមជាមួយតោខៀវ Chelsea ទៅហើយ កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែត្រូវបាន Barcelona ឆ្មក់យកបានសម្រេច ហើយខ្សែការពាររូបនេះបានចុះហត្ថលេខាជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះរហូតដល់ឆ្នាំ 2027។ ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយប្រាក់ទិញយក Kounde ពី Sevilla ក្នុងតម្លៃ 43.4 លានផោន នៅចុងបញ្ចប់នៃរដូវកាល 2021-2022។
ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានបញ្ចប់រដូវកាលនេះជាមួយនឹង Barcelona ដោយបានរួមចំណែកដ៏សំខាន់ក្នុងការជួយក្រុមឲ្យឈ្នះពាន La Liga និង Supercopa de Espana។ ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Kounde កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបើយោងតាមរបាយការណ៍ពីកាសែត Daily Mail បានឲ្យដឹងថា Liverpool កំពុងលូកដៃចូលទៅក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាកីឡាករឆ្នើមរូបនេះដែរ ខណៈដែលក្លឹប Manchester United ក៏ត្រៀមនឹងដេញថ្លៃលើ Jules Kounde ដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!