បាល់ទាត់អន្តរជាតិ
Arsenal នឹងចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំមួយរូប ហើយបោះបង់ចោលឱកាសផ្ទេរ Marco Asensio
យោងតាមរបាយការណ៍ចុងក្រោយមួយពីសារព័ត៌មាន Express បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងមួយរូបសញ្ជាតិប្រេស៊ីលដែលមានអាយុ 19 ឆ្នាំ Matheus Franca ជំនួសឲ្យការផ្ទេរ Marco Asensio របស់ Real Madrid នៅរដូវក្តៅនេះ។
យ៉ាងណាមិញខ្សែប្រយុទ្ធស្លាប Marco Asensio គ្រោងនឹងចាកចេញពី Real Madrid នៅរដូវក្ដៅខាងមុខនេះហើយ បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប ហើយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ កន្លងមកគ្មានក្លឹបណាមួយក្រៅពី Arsenal ឡើយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងការចុះហត្ថលេខាលើ Marco Asensio។
ដោយឡែកសម្រាប់ Matheus Franca បច្ចុប្បន្នកំពុងលេងឲ្យក្លឹបប្រេស៊ីល Flamengo ដែលស្ថិតនៅក្នុងទឹកដីកំណើតរបស់ខ្លួន។ តារាឆ្នើមវ័យក្មេងរូបនេះមានទម្រង់លេងយ៉ាងល្អ និងត្រូវបានគេមើលឃើញថា គាត់នឹងក្លាយជាកីឡាករដែលមានអនាគតដ៏ភ្លឺស្វាងបំផុត។ រដូវកាលនេះ Matheus Franca បានស៊ុតបញ្ចូលទី 3 គ្រាប់ ក្នុងការបង្ហាញខ្លួន 26 ប្រកួតសម្រាប់ Flamengo។
នៅពេលនេះ Arsenal ត្រូវបានគេដឹងថា កំពុងថ្លឹងថ្លែងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសរវាង Matheus Franca និង Marco Asensio។ គ្រូបង្វឹករបស់ក្លឹបលោក Mikel Arteta ចង់គិតគូពីគម្រោងរយៈពេលវែង ហើយ Matheus Franca ស្ថិតក្នុងគោលដៅរបស់គ្រូបង្វឹករូបនេះផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como