Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​ប្រកាស​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​ដឹង​ថា នឹង​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​នៅ​សប្តាហ៍​ក្រោយ។ យោង​តាម​របាយការណ៍​ពី Relevo បាន​អះអាង​ថា Joselu នឹង​ផ្ទេរ​មក Santiago Bernabeu ហើយ​ការ​ចុះ​ហត្ថលេខា​របស់​គាត់ នឹង​ត្រូវ​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ក្លឹប Real Madrid ចុះ​ហត្ថលេខា​លើ​កីឡាករ​របស់​ក្លឹប Espanyol រូប​នេះ ដើម្បី​មក​ជំនួស​កន្លែង​របស់ Mariano Diaz ដែល​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ពេល​ផុត​កុងត្រា។ យ៉ាង​ណា​មិញ Joselu គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប Real Madrid ផង​ដែរ ដែល​លេង​នៅ​ឈុត RM Castilla កាល​ពី​អំឡុង​ឆ្នាំ 2009 ដល់ 2012។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​សម្រាប់ Espanyol ក្នុង​រដូវកាល​នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់ និង Assists បាន 4 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 37 ប្រកួត។ យ៉ាង​ណា Espanyol ត្រូវ​បាន​កាត់​ចេញ​ពី La Liga នៅ​រដូវកាល​ក្រោយ ស្រប​ពេល​ដែល Joselu សម្រេច​ចិត្ត​ចាកចេញ​មក Real Madrid ដែល​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២