Connect with us

បាល់ទាត់អន្តរជាតិ

Sergio Busquets ទស្សន៍ទាយ​ថា Man City នឹង​ទឹក​ភ្នែក​ក្រោម​ថ្វី​ជើង​របស់ Inter Milan ក្នុង​វគ្គ​ផ្ដាច់ព្រ័ត UCL

Published

on

វីរបុរស​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​ខ្សែ​បម្រើ Sergio Busquets បាន​ទស្សន៍​ទាយ​ពី​ក្រុម​ដែល​អាច​មាន​សមត្ថភាព​លើក​ពាន UCL រដូវកាល​នេះ ដោយ​គាត់​បាន​លើក​ឡើង​ថា Inter Milan មាន​ខ្សែប្រយុទ្ធ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ Manchester City ឈឺ​ចាប់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត។

យ៉ាង​ណា​មិញ​នេះ​ជា​ការ​ទស្សន៍​ទាយ​ពី​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្សែបម្រើ​រូប​នេះ មុន​ការ​ប្រកួត UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត​មក​ដល់ ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង Man City ជាមួយ Inter Milan នៅ​ថ្ងៃ​ទី 10 ខែ​មិថុនា ខាង​មុខ នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ទួរគី។

Busquets មាន​អារម្មណ៍​ថា Inter Milan ជា​ក្រុម​ដែល​គ្រោះ​ថ្នាក់​សម្រាប់ Manchester City ដោយ​គាត់​បាន​ដឹង​ពី​សមត្ថភាព​របស់​ក្លឹប​អ៊ីតាលី​មួយ​នេះ​ច្បាស់ ព្រោះ Barcelona ក៏​ធ្លាប់​បាន​ប៉ះគ្នា​ជា​មួយ Inter Milan នៅ​ក្នុង​វគ្គ​ចែក​ពូល​រដូវកាល​នេះ​ដែរ។ ខ្សែបម្រើ​វ័យ 34 ឆ្នាំ​រូប​នេះ​បាន​និយាយ​តាមរយៈ Football-Italia ថា៖ “គ្រប់គ្នា​គិត​ថា Manchester City នឹង​ឈ្នះ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន Inter Milan។ អ្វីៗ​អាច​កើត​ឡើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​វា​មិន​មែន​ជា​រឿង​ដែល​យើង​ចេះ​តែ​និយាយ​នោះ​ទេ”។

Busquets បាន​បន្ត​ទៀត​ថា៖ “វា​មាន​ភាព​ស្មុគស្មាញ នៅ​ពេល​ដែល​អ្នក​លេង​តទល់​ជាមួយ​ក្រុម​ដូច​ជា Inter Milan ដែល​កីឡាករ​លេង​ក្នុង​ទីតាំង​ច្បាស់​លាស់ ខ្សែ​ការពារ 5 នាក់ ខ្សែបម្រើ 3 នាក់ និង​ខ្សែ​ប្រយុទ្ធ 2 នាក់។ Inter Milan ការពារ​បាន​ល្អ​ណាស់ ហើយ​ខ្សែប្រយុទ្ធ​ក៏​ជួយ​ដល់​ក្រុម​ផង​ដែរ។ យើង​បាន​ជួប​ពួកគេ 2 ដង​ហើយ​ក្នុង​រដូវ​កាល​នេះ ហើយ​យើង​ពិបាក។ ប្រហែល​ជា​ពួកគេ​មិន​បង្កើត​ឱកាស​ច្រើន​ទេ ប៉ុន្តែ​ពួកគេ​នឹង​លេង​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ 2 នាក់​ទល់​នឹង​ខ្សែ​ការពារ 2 នាក់​របស់ Man City ហើយ​ខ្ញុំ​គិត​ថា ពួកគេ​អាច​ធ្វើ​ឲ្យ​ Man City ឈឺចាប់​ក្នុង​ពេលនោះ។ អ្វីៗ​អាច​កើត​ឡើង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២