បាល់ទាត់អន្តរជាតិ
Lionel Messi កំពុងត្រូវបានក្លឹបមួយចំនួននៅ Premier League ចាប់អារម្មណ៍

តារាឆ្នើម Lionel Messi របស់ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួននៅ Premier League។ កីឡាករវ័យ 35 ឆ្នាំរូបនេះនឹងផុតកុងត្រារយៈពេល 2 ឆ្នាំរបស់គាត់នៅ Parc des Princes ក្នុងខែក្រោយនេះហើយ ហើយក៏ត្រៀមនឹងចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ។
Messi ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់ Barcelona វិញ ដោយគ្រូបង្វឹកបច្ចុប្បន្នលោក Xavi Hernandez ថ្មីៗនេះក៏បានបង្ហើបថា គាត់បានពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធឆ្នើមរូបនេះ ជុំវិញការផ្ទេរទៅ Camp Nou នៅមុនរដូវកាលក្រោយចាប់ផ្ដើមផងដែរ។
ទន្ទឹមនឹងនេះ Messi ត្រូវបានគេជឿថា ចង់ត្រឡប់ទៅ Barcelona វិញនៅរដូវក្តៅខាងមុខ ប៉ុន្តែ Barcelona នឹងត្រូវដោះស្រាយបញ្ហានៃតុល្យភាពហិរញ្ញវត្ថុរបស់ខ្លួនជាមួយនឹងការលក់កីឡាករមួយចំនួនចេញជាមុនសិន ទើបអាចចុះហត្ថលេខាលើកីឡាករអាហ្សង់ទីនរូបនេះបាន។
ស្របពេលដែល Barcelona កំពុងជាប់គាំងលើការផ្ទេរ Lionel Messi ក្លឹប Al-Hilal នៅអារ៉ាប៊ីសាអូឌីត រួមទាំងក្លឹប Inter Miami នៅ MLS កំពុងទាក់ទងផ្ទេរគាត់ផងដែរ។ ម្ចាស់ពាន Ballon d’or 7 សម័យកាលរូបនេះ កំពុងមានជម្រើសជាច្រើននៅចំពោះមុខ ដែលគាត់មិនទាន់សម្រេចចិត្តជ្រើសយក។
យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Ole បានឲ្យដឹងថា ពេលនេះមានក្លឹបនៅ Premier League ក៏បានចូលប្រជែងក្នុងការចុះហត្ថលេខាលើ Messi ដែរ។ ក្លឹបម្ចាស់ជើងឯក Premier League គឺ Manchester City ដែលដឹកនាំដោយលោក Pep Guardiola ជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតដែលនឹងពិចារណាលើលទ្ធភាពនៃនាំយក Messi ទៅទឹកដីអង់គ្លេស។ ក្រៅពីនេះ Manchester United ក៏កំពុងត្រៀមឱកាសដើម្បីចុះហត្ថលេខាលើ Messi ដូចគ្នា ខណៈដែលគេជឿថា ក្លឹបបិសាចក្រហមនឹងផ្ទេរ Neymar ពី PSG ហើយ Messi ក៏នឹងអាចមក Old Trafford ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល