បាល់ទាត់អន្តរជាតិ
Fabinho, Rodri, Kante, Rice តើអ្នកណាជាខ្សែបម្រើការពារល្អបំផុតនាពេលបច្ចុប្បន្ន?

នៅក្នុងពិភពបាល់ទាត់ តំបន់បម្រើការពារ គឺជាតំបន់ដ៏សំខាន់មួយ ក្នុងការជួយសម្រួលដល់តំបន់ការពារ ក៏ដូចជាការជួយជ្រោមជ្រែងដល់តំបន់បម្រើប្រយុទ្ធ។ នៅតំបន់បម្រើការពារនេះ កម្រមានកីឡាករណាអាចធ្វើវាបានល្អឥតខ្ចោះណាស់ ព្រោះវាទាមទារឲ្យកីឡាករត្រូវមានចលនាជាប់ជានិច្ច ជាពិសេសគឺមានភាពរហ័សរហួន។
ប្រសិនបើក្រុមណាមួយមានខ្សែបម្រើការពារល្អនោះ ពួកគេនឹងអាចមានឱកាសច្រើន ក្នុងការយកជ័យជម្នះលើគូប្រកួតបាន។ តើបច្ចុប្បន្ននេះ កីឡាករណាខ្លះ គឺជាខ្សែបម្រើការពារល្អបំផុត ខណៈដែលកីឡាករដែលលេចធ្លោរខ្លាំងមានដូចជា Fabinho, Rodri, Kante, Rice?
យោងតាមគេហទំព័រ Givemesport បានចាត់ចំណាត់ថ្នាក់ ខ្សែបម្រើការពារល្អបំផុតទាំង 10 ដែលបច្ចុប្បន្នអាចនិយាយបានថា មិនមានអ្នកណាល្អជាងពួកគាត់ទាំង 10 នាក់នេះឡើយ។
10. ខ្សែបម្រើ Sergio Busquets (របស់ក្លឹប Barcelona)
9. ខ្សែបម្រើ Jude Bellingham (របស់ក្លឹប Borussia Dortmund)
8. ខ្សែបម្រើ Marcelo Brozovic (របស់ក្លឹប Inter Milan)
7. ខ្សែបម្រើ Marco Verratti (របស់ក្លឹប Paris Saint-Germain)
6. ខ្សែបម្រើ Joshua Kimmich (របស់ក្លឹប Bayern Munich)
5. ខ្សែបម្រើ Rodri (របស់ក្លឹប Manchester City)
4. ខ្សែបម្រើ Declan Rice (របស់ក្លឹប West Ham United)
3. ខ្សែបម្រើ Fabinho (របស់ក្លឹប Liverpool)
2. ខ្សែបម្រើ Casemiro (របស់ក្លឹប Real Madrid)
1. ខ្សែបម្រើ N’Golo Kante (របស់ក្លឹប Chelsea)
យោងតាមចំណាត់ថ្នាក់ខាងលើ យើងឃើញថា Fabinho ជាប់ចំណាត់ថ្នាក់លេខ 3, Rodri ជាប់លេខ 5, Rice ជាប់ចំណាត់ថ្នាក់លេខ 4 ហើយកីឡាករដែលល្អបំផុតលេខ 1 នោះគឺ Kante។
ប្រភព: Givemesport
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ