បាល់ទាត់អន្តរជាតិ
Sevilla ឈ្នះពាន Europa League ជាលើកទី 7 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ក្លឹបអេស្ប៉ាញ Sevilla FC បានយកឈ្នះក្លឹបមកពីអ៊ីតាលី AS Roma ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយបញ្ចប់ការថែមម៉ោង 15 នាទីពីរដង ក្នុងលទ្ធផលស្មើ 1-1 នៃការប្រកួតវគ្គផ្ដាច់ព្រ័ត Europa League។ ពួកគេនៅតែត្រូវបានចាត់ទុកជាក្រុមដែលមានរហ័ស្សនាមថាស្ដេច Europa League ខណៈដែលបច្ចុប្បន្នគ្មានក្លឹបណាឈ្នះពាននេះច្រើនជាងក្លឹបអេស្ប៉ាញមួយនេះឡើយ។
Sevilla បានឈ្នះពាន Europa League ជាលើកទី 7 ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន ហើយពួកគេក៏មានកៅអីមួយសម្រាប់លេង UEFA Champions League នៅរដូវកាលក្រោយផងដែរ ទោះពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 11 នៃតារាងលីគកំពូលរបស់អេស្ប៉ាញ La Liga ក៏ដោយ។
គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតរវាងក្រុមទាំងពីរ គឺជាការស៊ុតបញ្ចូលទីពីសំណាក់ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Paulo Dybala នៅនាទីទី 34 ប៉ុន្តែ Sevilla បានតាមស្មើវិញ ក្រោយពេលខ្សែការពារ Gianluca Mancini បង្ករកំហុសឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី 55។ លទ្ធផលនេះបានបន្តរហូតដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ហើយកីឡាករចុងក្រោយដែលទាត់ប៉េណាល់ទីជ័យជំនះនោះគឺ Gonzalo Montiel របស់ Sevilla។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល