បាល់ទាត់អន្តរជាតិ
Liverpool ស៊ើបសួរតម្លៃផ្ទេរខ្សែបម្រើមួយរូបរបស់ក្លឹប Monchengladbach

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានស្ទាបស្ទង់ពីតម្លៃនៃការផ្ទេរខ្សែបម្រើរបស់ក្លឹប Borussia Monchengladbach គឺកីឡាករ Kouadio Kone។ យោងតាមស្ថានភាពបច្ចុប្បន្នលោក Jurgen Klopp កំពុងសម្លឹងមើលការពង្រឹងបន្ថែមនូវជម្រើសខ្សែបម្រើរបស់គាត់នៅរដូវក្តៅនេះ ខណៈដែល James Milner, Naby Keita និង Alex Oxlade-Chamberlain ត្រៀមចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ពេលផុតកុងត្រា។
ហង្សក្រហមក៏នឹងឲ្យខ្សែបម្រើខ្ចីជើង Arthur ត្រឡប់ទៅក្លឹប Juventus វិញផងដែរ បន្ទាប់ពីលក្ខខណ្ឌខ្ចីជើងនៅ Anfield បញ្ចប់ទៅ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ មិនអាចបង្ហាញខ្លួនបានលេចធ្លោរតាមអ្វីដែល Liverpool រំពឹងទុកនោះឡើយ ដោយលេងបានត្រឹមតែ 13 នាទីប៉ុណ្ណោះ ក្នុងការប្រកួត UCL រដូវកាលនេះ។
Liverpool ដែលត្រូវការជាចាំបាច់នូវខ្សែបម្រើគុណភាពម្នាក់ មុនរដូវកាលក្រោយចាប់ផ្ដើម បានស៊ើបសួរពីតម្លៃរបស់ Kouadio Kone។ កីឡាករវ័យ 22 ឆ្នាំរូបនេះគឺជាខ្សែបម្រើដ៏សំខាន់របស់ Monchengladbach ដោយបានបង្ហាញខ្លួនសរុបចំនួន 60 ប្រកួត ដោយមាន 30 នៅក្នុងការប្រកួតប្រជែង Bundesliga រដូវកាលនេះ។
យោងតាមអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Liverpool បានពិភាក្សាជាមួយ Monchengladbach កាលពីសប្តាហ៍មុនលើកិច្ចព្រមព្រៀងដែលអាចទៅរួច សម្រាប់ Kouadio Kone ហើយពួកគេចង់ចំណាយប្រាក់លើខ្សែបម្រើរូបនេះចន្លោះពី 35 លានអឺរ៉ូ (30 លានផោន) ទៅ 40 លានអឺរ៉ូ (34.4 លានផោន)។ ដូចគ្នានេះដែរ Monchengladbach ក៏ចង់លក់កីឡាករសញ្ជាតិបារាំងនៅរដូវក្តៅនេះដែរ ប្រសិនបើពួកគេទទួលបានសំណើរដ៏សមស្របមួយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona