Connect with us

បាល់ទាត់អន្តរជាតិ

Arsenal បដិសេធ​ដាច់​ខាត​មិន​លក់ Odegaard ទៅ​ឲ្យ PSG ឡើយ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា នឹង​មិន​លក់​កាពីតែន​ក្រុម​របស់​ពួក​គេ គឺ​ខ្សែបម្រើ Martin Odegaard ដាច់​ខាត ស្រប​ពេល​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ពី​ការ​ចាប់​អារម្មណ៍​របស់ Paris Saint-Germain។ Arsenal នឹង​ជូន​ដំណឹង​ទៅ​កាន់ PSG ថា Odegaard របស់​គេ មិន​មែន​សម្រាប់​លក់​ឡើយ​ទោះ​បី​ជា​ដាក់​តម្លៃ​ស្នើ​​ទិញ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​រាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា PSG បាន​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​កីឡាករ​សញ្ជាតិ​ន័រវេស​រូប​នេះ។ យ៉ាង​ណា​យោង​តាម​សារព័ត៌មាន Evening Standard បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal ចាត់​ទុក ​Odegaard ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ទៅ​ថ្ងៃ​អានាគត និង​មិន​អាច​លក់​បាន​ឡើយ ហើយ​ពួក​គេ​ថែម​ទាំង​គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​គាត់​នា​ពេល​ខាង​មុខ​ទៀត​ផង។

យ៉ាង​ណា​មិញ Odegaard កំពុង​រីករាយ​ជាមួយ​នឹង​ជីវិត​នៅ Premier League ហើយ​ក៏​កំពុង​វិវត្តន៍​ខ្លួន​កាន់​តែ​លេច​ធ្លោរ​នៅ Emirates ផង​ដែរ។ អតីត​កីឡាករ​របស់​ក្លឹប Real Madrid រូប​នេះ បាន​ស៊ុត​បញ្ចូលទី​បាន 15 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​បាន 7 ដង ក្នុង​រដូវកាល 2022/2023។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២