បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Sergio Ramos ប្រកាសចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែការពារឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Sergio Ramos បានប្រកាសជាផ្លូវការណ៍ហើយកាលពីប៉ុន្មានម៉ោងមុននេះថា គាត់នឹងចាកចេញពីក្លឹបបច្ចុប្បន្ននៅពេលដែលកុងត្រារបស់ខ្លួនផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយការប្រកួតទល់នឹងក្លឹប Clermont Foot រំលងអាធ្រាតនេះ គឺជាការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាកីឡាកររបស់ក្លឹប PSG ផងដែរ។
យ៉ាងណាមិញកីឡាករវ័យ 37 ឆ្នាំរូបនេះបានចំណាយពេលត្រឹមតែ 2 រដូវកាលប៉ុណ្ណោះនៅ Parc des Princes ចាប់តាំងពីបានចាកចេញពី Real Madrid ដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2021 ដែលដូចគ្នាទៅនឹងតារាឆ្នើមអាហ្សង់ទីន Lionel Messi ដែរ។ រដូវកាលដំបូងរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះជាមួយ PSG ត្រូវបានរំខានដោយរបួស ប៉ុន្តែយ៉ាងណាក៏ដោយគាត់បានបញ្ចប់ទាំង 2 រដូវកាលដោយឈ្នះពាន Ligue 1 ជាមួយ PSG។
Sergio Ramos នៅតែជាខ្សែការពារកណ្ដាលដ៏សំខាន់មិនអាចខ្វះបានរបស់ PSG ជាមួយនឹងទម្រង់លេងដ៏ល្អប្រសើររបស់គាត់។ នៅរដូវកាលនេះគាត់បានបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើស 11 នាក់ដំបូងរបស់ PSG ចំនួន 30 ប្រកួត នៅ Ligue 1 ខណៈដែលគាត់ក៏បានបង្ហាញខ្លួនគ្រប់ប្រកួតក្នុងក្របខ័ណ្ឌ UEFA Champions League ត្រឹមដំណើរទៅដល់វគ្គ 16 ក្រុមចុងក្រោយរបស់ក្លឹប។ សម្រាប់គោលដៅបន្ទាប់របស់ Ramos ដែលនឹងចូលរួមជាមួយក្លឹបណាបន្ទាប់នោះ យើងមិនទាន់បានដឹងនៅឡើយទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)