Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Real Madrid ប្រកាស​បញ្ជាក់​ពី​ការ​ចាកចេញ​របស់ Marco Asensio

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ស្ទើរ​តែ​ពាក់​កណ្ដាល​រដូវកាល​ទៅ​ហើយ​អំពី Marco Asensio ពេល​នេះ​អ្វីៗ​ដូច​ការ​រំពឹង​ទុក ដោយ​មុន​នេះ​បន្តិច​ក្លឹប​អធិរាជ​ស Real Madrid បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការណ៍​របស់​ខ្លួន​ហើយ​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ លែង​ជា​កីឡាករ​របស់​ពួក​គេ​ហើយ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Marco Asensio បាន​ចាកចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​ក្នុង​នាម​ជា​កីឡាករ​ដែល​ផុត​កុងត្រា។ គាត់​បាន​មក​ដល់​ក្លឹប Real Madrid នៅ​ពេល​មាន​អាយុ 20 ឆ្នាំ ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល 7 ឆ្នាំ​ហើយ។ Marco Asensio បាន​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន 17 ពាន​នៅ​ក្លឹប Real Madrid ដែល​មាន​ដូចជា European Cups 3 ដង, Club World Cup 4 ដង, European Super Cups 3 ដង, 3 Leagues, Copa del Rey 1 ដង និង Spanish Super Cups 3 ដង។

ចំពោះ​ដំណើរ​បន្ទាប់ នៃ​អាជីព​បាល់ទាត់​របស់​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​បាន​ដឹង​ថា គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប Paris Saint-Germain ស្រប​ពេល​ដែល​ក្លឹប​យក្ស​បារាំង​មួយ​នេះ​កំពុង​ស្វែងរក​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ថ្មី​ដើម្បី​មក​ជំនួស​កន្លែង​របស់ Lionel Messi។

ប្រភព: Realmadrid

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២