បាល់ទាត់អន្តរជាតិ
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20

ឆ្លងកាត់ការប្រកួតកាលពីរំលងធ្រាតយប់មិញនេះ មានប្រទេសចំនួនពីរត្រូវបានរកឃើញថា នឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup U-20 ឆ្នាំ 2023 ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីន។ ប្រទេសទាំងពីរដែលឡើងទៅនោះ គឺអ៊ីស្រាអែល និងអ៊ីតាលី។
ដោយឡែក អ៊ីស្រាអែល បានយកឈ្នះប្រេស៊ីលក្នុងលទ្ធផល 3-2 ខណៈដែល អ៊ីតាលីបានយកឈ្នះកូឡុំប៊ី 3-1។ យ៉ាងណាមិញ នៅថ្ងៃស្អែកនេះនឹងមានការប្រកួតចំនួនពីរទៀត ដើម្បីស្វែងរកបេក្ខភាពឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដោយ កូរ៉េខាងត្បូង ត្រូវប៉ះនឹងនីហ្សេរីយ៉ា ហើយសហរដ្ឋអាមេរិចត្រូវប៉ះនឹង អ៊ុយរូហ្គាយ។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រឺវគ្គ 4 ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត និងការប្រកួតស្វែងរកក្រុមលេខ 3 និងលេខ 4 ត្រូវធ្វើឡើងនៅថ្ងៃច័ន្ទសប្ដាហ៍បន្ទាប់ ដែលត្រូវនឹងថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2023។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល