Connect with us

បាល់ទាត់អន្តរជាតិ

កូរ៉េខាងត្បូង ទម្លាក់​នីហ្សេរីយ៉ា ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត World Cup U-20

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​អាយុ​ក្រោម 20 ឆ្នាំ (U-20) បាន​បង្អាក់​ដំណើរ​របស់​ក្រុម​ខ្លាំង​​នីហ្សេរីយ៉ា ហើយ​ពួក​គេ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​​នៃ​ព្រឹត្តិការណ៍ FIFA World Cup U-20 ឆ្នាំ 2023 ជាមួយ​នឹង​លទ្ធផល 1 ទល់​នឹង 0។

កូរ៉េខាងត្បូង និង​នីហ្សេរីយ៉ា បាន​ធ្វើ​ការ​ប្រកួត​យ៉ាង​តានតឹង​រហូត​ដល់​ម៉ោង​បន្ថែម 120 នាទី ហើយ​នៅ​នាទីទី 95 ខ្សែការពារ Seok-Hyun Choi បាន​តែត​បញ្ចូលទី​មួយ​គ្រាប់​ដែល​ជា​គ្រាប់​ជ័យ​ជម្នះ។ ដោយ​ឡែក​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត កូរ៉េខាងត្បូង​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ខណៈ​ដែល អ៊ីស្រាអែល ត្រូវ​ប៉ះ​ជាមួយ​អ៊ុយរូហ្គាយ។

យ៉ាង​ណា​មិញ ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រឺ​វគ្គ 4 ក្រុម​ចុង​ក្រោយ​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ ហើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត និង​ការ​ប្រកួត​ស្វែងរក​ក្រុម​លេខ 3 និង​លេខ 4 ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​បន្ទាប់ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី 12 ខែ​មិថុនា ឆ្នាំ 2023។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២