Connect with us

បាល់ទាត់អន្តរជាតិ

Zlatan ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ទាំង​ទឹកភ្នែក នៅ​ក្នុង​វ័យ 41 ឆ្នាំ

Published

on

កាល​ពី​ម្សិលមិញ​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប AC Milan និង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត Zlatan Ibrahimovic បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ នៅ​ក្នុង​អាយុ 41 ឆ្នាំ។ Zlatan Ibrahimovic គឺ​ជា​កីឡាករ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជំនាន់​របស់​គាត់ និង​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​របស់​ស៊ុយអែត។

ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ ជា​កីឡាករ​ដែល​លេង​ឲ្យ​ក្លឹប​ជា​ច្រើន ហើយ​ក្លឹប​ចុង​ក្រោយ​គឺ​ជា​អតីត​ក្លឹប​ចាស់​របស់​គាត់ AC Milan។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បង្ហាញ​ខ្លួន​ត្រឹមតែ 4 ដង​ប៉ុណ្ណោះ​សម្រាប់​ក្រុម AC Milan ក្នុង​រដូវកាល 2022-2023 នេះ ដោយ​សារ​តែ​មាន​បញ្ហា​របួស​ជា​ញឹកញាប់។

ទន្ទឹម​នឹង​នេះ​ដែរ Zlatan Ibrahimovic បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​នៅ​ក្រៅទីលាន​ប្រកួត ដើម្បី​ទទួល​ការ​វះកាត់​ព្យាបាល​ជង្គង់ ប៉ុន្តែ​គាត់​បាន​ត្រឡប់​មក​វិញ​រយៈពេល​ខ្លី​ប៉ុណ្ណោះ នៅ​ចន្លោះ​ខែ​កុម្ភៈ និង​ខែ​មីនា ហើយ​ក៏​បន្ត​រងរបួស​ទៀត។ ប្រហែល​ជា​ដល់​វ័យ​ដែល​គាត់​មិន​អាច​មាន​កាយ​សម្បទារ​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​បាល់ទាត់​តំបន់​អឺរ៉ុប​ហើយ ដែល​ជា​លទ្ធផល​គាត់​ក៏​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពេល​នេះ​តែ​ម្ដង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២