បាល់ទាត់អន្តរជាតិ
Robin Gosens ថា ក្រុមរបស់ខ្លួននឹងអាចយកឈ្នះ Man City ក្នុងវគ្គផ្ដាច់ព្រ័ត UCL

ខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Inter Milan គឺកីឡាករ Robin Gosens បានទស្សន៍ទាយទុកជាមុនថា ក្លឹបយក្សនៅក្របខណ្ឌ Serie A របស់ពួកគេ នឹងយកឈ្នះលើ Manchester City នៅក្នុងជំនួបប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងណាមិញ Man City ទើបនឹងបានឈ្នះពាន FA Cup កាលពីប៉ុន្មានថ្ងៃមុន ហើយនៅថ្ងៃទី 10 ក្នុងខែនេះ ពួកគេនឹងត្រូវមានភារកិច្ចសំខាន់មួយទៀត ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័តនៃក្របខណ្ឌ UEFA Champions League ជាមួយ Inter Milan ធ្វើឡើងនៅទឹកដីកណ្ដាល Atatürk Olympic ប្រទេសទួរគី។
ទោះជាយ៉ាងណាក៏ដោយ និយាយជាមួយ Sky Sports អ៊ីតាលី មុនពេលជួបគ្នា កីឡាករវ័យ 28 ឆ្នាំ Robin Gosens បានប្រាប់ថា៖ “យើងទាំងអស់គ្នាមានសង្ឃឹមចំពោះការប្រកួត ប៉ុន្តែក៏ដឹងថា ឱកាសទាំងនេះស្ថិតនៅពេលប្រកួត។ យើងទៅទីនោះ ដើម្បីឈ្នះ។ អ្វីៗអាចកើតឡើង ក្នុងបាល់ទាត់។ យើងសមនឹងទទួលបានជោគជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។ យើងដឹងថា វានឹងក្លាយជារឿងលំបាក ប៉ុន្តែយើងមានអ្វីៗគ្រប់យ៉ាង ដើម្បីយកឈ្នះ Manchester City បាន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល