បាល់ទាត់អន្តរជាតិ
ឪពុករបស់ Lionel Messi បញ្ជាក់ថា កូនប្រុសរបស់ខ្លួនចង់ត្រឡប់ទៅ Barcelona វិញ

កាលពីពេលថ្មីៗនេះ ឪពុករបស់តារាឆ្នើម Lionel Messi លោក Jorge Messi បានបញ្ជាក់ថា កូនប្រុសរបស់ខ្លួនដែលជាខ្សែប្រយុទ្ធទើបនឹងផុតកុងត្រាជាមួយ PSG មានបំណងចង់ត្រឡប់ទៅទឹកដីអេស្ប៉ាញ ដើម្បីចូលរួមជាមួយអតីតក្លឹបចាស់ Barcelona វិញ ហើយលោកក៏កំពុងពិភាក្សាអំពីលទ្ធភាពដែលអាចឲ្យ Messi សម្រេចបំណងរបស់ខ្លួនផងដែរ។
ថ្លែងទៅកាន់ Toni Juanmarti ឪពុករបស់ Messi បាននិយាយថា Barcelona កំពុងតែទាក់ទងចង់បានកូនប្រុសរបស់គាត់ ហើយ Messi ផ្ទាល់ ក៏ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយពួកគេដែលអតីតក្លឹបចាស់របស់ខ្លួនដែរ។ គាត់បាននិយាយថា៖ “Messi ចង់ត្រឡប់ទៅ Barcelona ហើយខ្ញុំចង់ឃើញគាត់ត្រឡប់ទៅ Barcelona វិញដូចគ្នា។ ប្រាកដណាស់! ការផ្លាស់ទៅ Barcelona គឺជាជម្រើសមួយ”។
យ៉ាងណាមិញពេលនេះ Messi កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រានៅ PSG។ កីឡាករអាហ្សង់ទីនរូបនេះ មានកុងត្រារហូតដល់ថ្ងៃទី 30 ខែមិថុនា ប៉ុន្តែជាមួយនឹងការប្រកួតរដូវកាលនេះនៅ Ligue 1 បានបញ្ចប់ទៅហើយនោះ គាត់មានសេរីភាពក្នុងការចុះកុងត្រាជាមួយក្លឹបថ្មីបាន។
ប្រភព: Sportskeeda