Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​ចាំទី Unai Simon ប្រាប់​ថា Benzema ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត បន្ទាប់​ពី​កីឡាករ​រូប​នេះ

Published

on

អ្នកចាំទី​របស់​ក្លឹប Athletic Bilbao គឺ​កីឡាករ Unai Simon បាន​ចាត់​ទុក​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid ថា ជា​ការ​ចាកចេញ​របស់​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​គាត់​ធ្លាប់​បាន​ប្រឈម​មុខ​ជាមួយ បន្ទាប់​ពី Lionel Messi។ ជា​ការ​ពិត​ណាស់ ទាំង Benzema និង Messi សុទ្ធ​តែ​ធ្លាប់​បាន​ប្រឈម​មុខ​ជាមួយ​នឹង Unai Simon ជា​ពិសេស​គឺ​ការ​ប្រកួត​នៅ La Liga។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema បាន​ស៊ុត​បញ្ចូលទី 7 គ្រាប់ ពេល​លេង​តទល់​នឹង Unai Simon។ និយាយ​អំពី Benzema អ្នក​ចាំទី​រូប​នេះ​បាន​ប្រាប់ Diario AS ថា៖ “ខ្ញុំ​ពេញ​ចិត្ត​នឹង Benzema។ បន្ទាប់​ពី Messi គាត់ គឺ​ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ”។

ថ្វី​ត្បិត​តែ Unai Simon លែង​ខ្វល់​ខ្វាយ​ជា​មួយ​នឹង​ការ​ប្រឈម​មុខ​នឹង Karim Benzema ក៏​ដោយ បើ​យោងតាម​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Lionel Messi កំពុង​ត្រៀម​ត្រឡប់​មក​ទឹកដី​អេស្ប៉ាញ​វិញ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រូវ​ជួប​ជាមួយ​នឹង​កីឡាករ​អាហ្សង់ទីន​ជា​ថ្មី​ម្ដង​ទៀត និង​ជា​ខ្សែ​ប្រយុទ្ធ​ដែល​គាត់​ចាត់​ទុក​ថា គ្រោះ​ថ្នាក់​បំផុត​នោះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២