បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Al-Ittihad ប្រកាសពីការចុះហត្ថលេខាលើ Karim Benzema
នៅទីបំផុត អ្វីៗបានកើតឡើងដូចពាក្យចចាមអារ៉ាមហើយ ដោយកាលពីម្សិលមិញនេះក្លឹបម្ចាស់ជើងឯករបស់អារ៉ាប៊ីសាអូឌីត Al-Ittihad បានប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Karim Benzema ដែលជាម្ចាស់ពាន Ballon d’Or មួយសម័យកាល ក្នុងកុងត្រារយៈពេល 3 ឆ្នាំរហូតដល់ឆ្នាំ 2026។
អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានចំណាយពេលស្ទើរពាក់កណ្ដាលនៃអាជីពបាល់ទាត់របស់ខ្លួនជាមួយ Real Madrid។ ក្នុងរយៈពេល 14 ឆ្នាំនៅ Santiago Bernabeu ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានជាច្រើនរាប់មិនអស់ ប៉ុន្តែគាត់បានសម្រេចចិត្តប្រកាសចាកចេញកាលពីសប្ដាហ៍មុន ដើម្បីផ្ទេរទៅទឹកដីអារ៉ាប៊ីសាអូឌីត។
Benzema គឺជាកីឡាករ Real Madrid ដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទីពីរដោយមានគ្រាប់បាល់ 354 គ្រាប់ ក្នុងការបង្ហាញខ្លួន 648 ប្រកួត។ ថ្វីត្បិតតែការចាកចេញរបស់ Karim Benzema ធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹបខនចិត្តក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានបាល់ទាត់មួយចំនួនបានមើលឃើញថា នេះជាការសម្រេចចិត្តដ៏សមហេតុផលមួយស្របពេលដែលគាត់មានវ័យកាលតែចាស់ និងអាចចំណាយពេលវេលាចុងក្រោយនៃអាជីពរបស់ខ្លួនដើម្បីប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!