បាល់ទាត់អន្តរជាតិ
PSG រក្សាទុក Donnarumma និងអនុញ្ញាតឲ្យ Keylor Navas ចាកចេញ

ក្លឹបយក្សបារាំង PSG នៅតែផ្ដល់ទំនុកចិត្តរបស់ខ្លួនជាមួយអ្នកចាំទី Gianluigi Donnarumma ខណៈដែល Keylor Navas ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ (នេះបើយោងតាមរបាយការណ៍ពី Dailymail បានចុះផ្សាយ)។
អ្នកចាំទី Keylor Navas បានចំណាយពេល 3 រដូវកាលចុងក្រោយនៅ Ligue 1 និងជាអ្នកចាំទីដៃទីមួយរបស់ក្លឹប មុនពេលដែលមានវត្តមានរបស់អ្នកចាទីសញ្ជាតិអ៊ីតាលី Gianluigi Donnarumma។
PSG បានចុះហត្ថលេខាលើ Donnarumma ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គាត់នៅ AC Milan បានផុតកំណត់កាលពីរដូវក្តៅឆ្នាំមុន ហើយពេលនេះគាត់គឺជាអ្នកចាំទីដៃទី 1 របស់ក្លឹប។
Keylor Navas ធ្លាប់បាននិយាយថា គាត់ចង់បង្ហាញខ្លួនគ្រប់ប្រកួតទាំងអស់ជាមួយក្លឹប ខណៈដែលគាត់បានចាកចេញពី Real Madrid បន្ទាប់ពីមានវត្តមានរបស់ Thibaut Courtois ហើយនៅពេលនេះ វត្តមានរបស់ Donnarumma ក៏ធ្វើឲ្យអ្នកចាំទីសញ្ជាតិកូស្ដារីការូបនេះ ត្រៀមនឹងចាកចេញដែរ។
បច្ចុប្បន្ននេះ អ្នកចាំទី Keylor Navas កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Newcastle, Juventus និង Sevilla ដែលការផ្ទេរអាចនឹងកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi