បាល់ទាត់អន្តរជាតិ
N’Golo Kante នឹងក្លាយជាមិត្តរួមក្រុមជាមួយ Benzema នៅ Al Ittihad

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ មន្ត្រីនៃក្លឹបនៅអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីពិភាក្សាជាមួយ Kante ជុំវិញការផ្ទេរដែលអាចនឹងកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាលទ្ធផល នៅប៉ុន្មាននាទីមុននេះរបាយការណ៍ពីលោក Fabrizio Romano បានរាយការណ៍ថា កិច្ចព្រមព្រៀងជាមួយនឹង N’Golo Kante ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត បានឈានដល់ចំណុចបញ្ចប់ហើយ។
របាយការណ៍ពីលោក Fabrizio Romano ដដែលនោះដែរបានអះអាងថា ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante នឹងទទួលបានទឹកប្រាក់ 200 លានអឺរ៉ូ (172.1 លានផោន) ជាមួយនឹងកុងត្រារយៈពេលពីរឆ្នាំនៅក្លឹប Al-Ittihad។ គ្រប់យ៉ាងបានឈានដល់ចំណុចសម្រេចរួចហើយ ដោយរងចាំតែការប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
ប្រាក់ខែ 100 លានអឺរ៉ូ ក្នុងមួយរដូវកាល ត្រូវបានគេដឹងថា ជាចំនួនដ៏ខ្ពស់មួយ ខណៈដែលកាលពីថ្មីៗកន្លងទៅនេះ Al-Ittihad បានចុះហត្ថលេខាកុងត្រារយៈពេល 3 រដូវកាលជាមួយ Karim Benzema ក្នុងរង្វង់ទឹកប្រាក់ 200 លានអឺរ៉ូ ក្នុងមួយរដូវកាល។ ដូច្នេះ N’Golo Kante និងក្លាយជាមិត្តរួមក្រុមជាមួយ Benzema ហើយអ្នកទាំងពីរក៏ជាមិត្តរួមសញ្ជាតិផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona