Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Jude Bellingham ផ្ទេរ​មក Real Madrid ជាមួយ​នឹង​កុងត្រា​ដល់​ឆ្នាំ 2029

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ Jude Bellingham ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការណ៍​ពី​ការ​ផ្ទេរ​មក Real Madrid ហើយ បើ​យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano។ ខ្សែបម្រើ Jude Bellingham គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​ដែល Real Madrid ផ្ទេរ​នៅ​រដូវក្ដៅ​នេះ។

ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​អធិរាជ​ស Real Madrid រហូត​ដល់​ឆ្នាំ 2029 ជាមួយ​នឹង​តម្លៃ​ផ្ទេរ 103 លានអឺរ៉ូ បូក​នឹង​ប្រាក់​បន្ថែម 30% ទៀត​ផង​ដែរ។ យ៉ាង​ណា​មិញ Jude Bellingham គឺ​ជា​កីឡាករ​ដែល​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ Borussia Dortmund អស់​រយៈពេល 3 រដូវកាល​មក​ទៀត តាំង​ពី​ថ្ងៃ​ទី 23 ខែ​កក្កដា ឆ្នាំ 2020 មក​ម្ល៉េះ។

Jude Bellingham ជា​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស ដែល​មាន​ទម្រង់​លេង​ដ៏​លេចធ្លោរ​ទាំង​នៅ​ក្នុង​ក្លឹប​របស់​ខ្លួន និង​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ គាត់​លេង​បាន​ប្រកួត​សរុប​ឲ្យ Borussia Dortmund ចំនួន 132 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 24 គ្រាប់ និង​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឈុត​ធំ​សរុប 24 ប្រកួត ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់។

ប្រភព: Fabrizio Romano និង Wikipedia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២