Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Inter Miami ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Lionel Messi

Published

on

នៅ​ទីបំផុត​តារា​ឆ្នើម Lionel Messi បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្លឹប Inter Miami ដែល​ស្ថិត​នៅ​លីគ MLS របស់​អាមេរិច​ហើយ ជាមួយ​នឹង​លក្ខខណ្ឌ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ អនាគត​របស់​កីឡាករ​អាហ្សង់ទីន​រូបនេះ គឺ​ជា​ប្រធានបទ​នៃ​ការ​ជជែក​ដេញ​ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

អតីត​ក្លឹប​ចាស់ Barcelona គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​ខ្លាំង និង​ជា​បេក្ខភាព​ដែល​អាច​នាំ​យក Messi ត្រឡប់​មក​ទឹកដី​អេស្ប៉ាញ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​មិន​ដូច​ជា​ការ​រំពឹង​ទុក​នោះ​ទេ ស្រប​ពេល​ដែល​មាន​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត និង​ក្លឹប Inter Miami របស់ David Beckham ចាប់​អារម្មណ៍​លើ​គាត់​ដូចគ្នា។

ជាលទ្ធផល​នៅ​​ប៉ុន្មាន​ម៉ោង​មុន​នេះ អនាគត​​របស់ Lionel Messi បាន​លាត​ត្រដាង​ជា​សាធារណៈ​ហើយ ដោយ​គាត់​មិន​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Barcelona វិញ​ឡើយ និង​សម្រេច​ចូល​រួម​ជា​មួយ Inter Miami ក្នុង​លក្ខខណ្ឌ​កុងត្រា​រយៈពេល 3 ឆ្នាំ។ ក្រោយ​ពេល​ដែល​អ្វីៗ​បាន​បង្ហាញ​រួច​ហើយ​នោះ Messi ផ្ទាល់​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា លុយ​មិន​មែន​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​ផ្ទេរ​របស់​គាត់​នោះ​ទេ ហើយ​មាន​ក្លឹប​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន​ចង់​បាន​គាត់។ Messi បាន​បន្ថែម​ថា គាត់​មិន​ចង់​ចូល​រួម​ជាមួយ​ក្លឹប​ណា​នៅ​តំបន់​អឺរ៉ុប​ក្រៅ​ពី Barcelona ឡើយ។ ប៉ុន្តែ​ពួក​គេ​មិន​អាច​មាន​លទ្ធភាព​នាំ​យក​គាត់​មក​វិញ​បាន។ ដូច្នេះ​ជម្រើស​​បន្ទាប់​ដ៏​ប្រសើរ​នោះ​គឺ Inter Miami នេះ​ឯង។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២