បាល់ទាត់អន្តរជាតិ
Liverpool ឈ្នះ Everton 2-0 បន្តក្ដីសង្ឃឹមប្រជែងពាន Premier League (មានវីដេអូ)

ក្លឹបហង្សក្រហម Liverpool បន្តរក្សាគម្លាតពីក្រុមកំពូលតារាង Premier League គឺក្លឹប Manchester City ត្រឹមមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេបានធ្វើការប្រកួតយកឈ្នះក្លឹប Everton ក្នុងការលទ្ធផល 2 ទល់នឹង 0 កាលពីម្សិលមិញនេះ ជាមួយនឹងគ្រាប់បាល់បញ្ចូលទី ដោយកីឡាករ Andrew Robertson និង Divock Origi។
លទ្ធផលនេះដែរ នៅតែធ្វើឲ្យ Everton ស្ថិតក្នុងតំបន់កាត់ចោល ខណៈដែលការដឹកនាំរបស់លោក Frank Lampard ហាក់ដូចជាកាន់តែយ៉ាងយ៉ឺនខ្លាំង។
នៅក្នុងការប្រកួតនេះ ដោយសារការគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុងរបស់ក្លឹបហង្សក្រហម Liverpool ធ្វើឲ្យអ្នកចាំទី Alisson មិនសូវបានចាប់គ្រាប់បាល់ពីការស៊ុតរបស់គូប្រកួតឡើយ។
Robertson គឺជាអ្នករកគ្រាប់បាល់បើកឆាក នៅនាទីទី 62 ខណៈដែលទម្រង់លេងរបស់ខ្សែការពារឆ្វេងរូបនេះ នៅតែល្អ។ ដោយឡែក Divock Origi នៅតែជាតារានាំសំណាង ព្រោះគាត់ប្ដូរចូលនៅនាទីទី 60 ជំនួស Naby Keita ហើយរកបានគ្រាប់បាល់មួយគ្រាប់នៅនាទីទី 85។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោយ
ប្រភព: 90 Min