បាល់ទាត់អន្តរជាតិ
Xavi បកស្រាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការផ្ទេរ Neymar ត្រឡប់មក Barcelona វិញ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីតារាឆ្នើម Lionel Messi បានផ្ទេរទៅលេងនៅទឹកដីអាមេរិចជាផ្លូវការណ៍ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្លឹបអ្នកមានបុណ្យ Barcelona បានបង្វែរគោលដៅរបស់ខ្លួន ដោយចង់បានខ្សែប្រយុទ្ធស្លាប Neymar Jr របស់ក្លឹប PSG វិញម្ដង។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez បានបដិសេធលើរឿងនេះដែលជារឿងមិនពិតទាំងស្រុង។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកវ័យ 43 ឆ្នាំរបស់ក្លឹបយក្សកាតាឡាន់ បានច្រានចោលការអះអាងដែលថា លោកចង់នាំយក Neymar មក Camp Nou វិញ ដោយបានបន្ថែមថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនស្ថិតក្នុងគម្រោងរបស់គាត់នោះឡើយ។
និយាយអំពីពាក្យចចាមអារ៉ាមទាក់ទងនឹង Neymar ដែលអាចត្រឡប់មកអតីតក្លឹបចាស់ Barcelona វិញនោះ លោក Xavi Hernandez បានប្រាប់ Jijantes ដោយលើកឡើងថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើល… គាត់មិននៅក្នុងផែនការរបស់យើងទេ។ ខ្ញុំពិតជាចូលចិត្ត Neymar ក្នុងនាមជាមិត្តល្អម្នាក់ ប៉ុន្តែយើងមានគោលដៅផ្សេងគ្នា”។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល