បាល់ទាត់អន្តរជាតិ
Antonio Conte ចង់ទៅដឹកនាំ PSG ជំនួសតំណែងរបស់ Mauricio Pochettino ដែលត្រៀមនឹងចាកចេញ

អ្នកចាត់ការទូទៅលោក Mauricio Pochettino គ្រោងនឹងចាកចេញពី Paris Saint-Germain បន្ទាប់ពីឈ្នះពាន Ligue 1 នៅរដូវកាលនេះ ខណៈដែលគ្រូបង្វឹករបស់ក្លឹប Tottenham Hotspur បច្ចុប្បន្នលោក Antonio Conte ចង់ទៅស្នងតំណែងនៅ PSG។
យោងតាមរបាយការណ៍ចុងក្រោយមួយបានរាយការណ៍ថា លោក Pochettino នឹងចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ ថ្វីត្បិតតែលោកអាចដឹកនាំក្រុមឲ្យឈ្នះពាន Ligue 1 ក៏ពិតមែន ប៉ុន្តែសម្ពាធពីអ្នកគាំទ្រ គឺទាមទារការឈ្នះពាន UEFA Champions League ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
យ៉ាងណាមិញ ក្លឹប PSG បានបរាជ័យក្នុងការប្រកួតប្រជែងក្របខណ្ឌ UEFA Champions League ជាថ្មីម្ដងទៀត ក្នុងជុំទី 16 ក្រោយការទម្លាក់ពីក្លឹបអធិរាជស Real Madrid។
របាយការណ៍ពីប្រទេសបារាំងក៏បានអះអាងដែរថា ក្លឹប PSG បានទាក់ទងអ្នកស្នងតំណែងលោក Pochettino រួចហើយ ខណៈដែលលោក Antonio Conte ក៏ចង់ទៅដឹកនាំក្លឹបយក្សបារាំងនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Paris Saint-Germain ប្រហែលជាអាចនឹងទាក់ទងលោក Zinedine Zidane គឺជាជម្រើសដំបូង ហើយបើមិនអាចទេ ទើបសម្រេចចិត្តយកលោក Antonio Conte។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi